ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប៉ូលិស​​ខេត្ត​កំពត​បញ្ជូន​​ភ្នាក់ងារ​កាសែត​ម្នាក់​​​ទៅ​​តុលាការ​​ពី​បទ​គំរាមកំហែង

8 ឆ្នាំ មុន

ខេត្តកំពត ​៖ ជន​ស​ង្ស័យ​​ម្នាក់ ​ត្រូវ​បាន​​​នគរបាល​ព្រហ្ម​ទ​ណ្ឌនៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​ ​​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការ​​ដ្ឋាន​នគរ​​បាល​​ខេត្ត ​ដើម្បី​សាកសួរពី​បទ​គំរាមកំហែង

ខេត្តកំពត ​៖  ជន​ស​ង្ស័យ​​ម្នាក់ ​ត្រូវ​បាន​​​នគរបាល​ព្រហ្ម​ទ​ណ្ឌនៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​ ​​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការ​​ដ្ឋាន​នគរ​​បាល​​ខេត្ត ​ដើម្បី​សាកសួរពី​បទ​គំរាមកំហែង​និង​រំលោភ​លំនៅឋាន​កាលពី​យប់​ថ្ងៃ​ទី​២ ​កក្កដា​ ​២០១៥  ដោយ​ជន​ស​ង្ស័យ​​រូប​នេះ​បាន​ចូល​ធ្វើ​សកម្ម​ភា​ព​អុកឡុក​​​​ដក​ពូថៅ​ដៃ​គំរាមកំហែង​គេឯង​នៅ​ក្នុង​ហាង​ម៉ាស្សា​មួយ​កន្លែង​នៅ​ចំណុច​មាត់​ព្រែកកំពង់បាយ​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត​ ។

ជន​ស​ង្ស័យ​​ឈ្មោះ ពេជ្រ ស៊ី​ណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​​ជា​អ្នក​យក​ព័​ត៌​មាន​ឲ្យ ​«​សារ​ព័​ត៌​មាន​ដំណឹង​ទាន់​ហេតុការណ៍​» ជា​សារ​ព័​ត៌​មាន​ពុំ​សូវ​ឮឈ្មោះ មាន​ទីលំនៅ​ភូមិ​ព្រែក​ចេក ឃុំ​កោះ​តូច ស្រុក​ទឹកឈូ​ ។

លោក​ឧត្តម​សេនី​យ៍ត្រី ម៉ៅ ច័​ន្ទមៈធុ​រិ​ទ្ធ ស្នងការ​​នគរ​បាល​រង ​និង​ជា​នាយ​កា​រិ​យា​​ល័យ​​កណ្តាល​នគរបាល​ព្រហ្ម​ទ​ណ្ឌ​​ខេត្ត​ បាន​ប្រាប់​កោះសន្តិភាព​ថា ​កម្លាំងរបស់​លោក​មិនមែន​ឃាត់ខ្លួន​អ្នកកាសែត​ទេ ចាប់​តែ​ជន​ប្រព្រឹត្ត​ខុស លុះដល់​នាំ​ខ្លួន​មក​សាកសួរ​ទើប​ដឹង​ថា ​អ្នកកាសែត ហើយ​ជន​ស​ង្ស័​យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​៤ ​កក្កដា ​​២០១៥​ ដើម្បី​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕