ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ទៅ​ទិញ​ម្ហូប​ កូនប្រុស​​អាយុ​​១៤​ខែ​ដាំ​ក្បាល​ចូល​ធុង​ទឹកកក​ឈ្លក់ស្លា.ប់

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖ ​ក្មេង​ប្រុស​តូច​ម្នាក់​ឈ្មោះ​ និ​ត ​លាភ ​អាយុ​១៤​ខែ ​បាន​លង់ទឹក​ស្លា.ប់​ដោយសារ​តែឈ្លក់ទឹក​ក្នុង​ធុង​ទឹកកក​តូច​មួយ​នៅ​លើ​ផ្ទះ​ឈើ ខណៈ​ដែល​ម្តាយ​ចេញ​ទៅ​ទិញ​ម្ហូប​នៅ​ខាង​មុខ​ផ្ទះ​

ខេត្តកំពង់ចាម ​៖  ​ក្មេង​ប្រុស​តូច​ម្នាក់​ឈ្មោះ​ និ​ត ​លាភ ​អាយុ​១៤​ខែ ​បាន​លង់ទឹក​ស្លាប់​ដោយសារ​តែឈ្លក់ទឹក​ក្នុង​ធុង​ទឹកកក​តូច​មួយ​នៅ​លើ​ផ្ទះ​ឈើ ខណៈ​ដែល​ម្តាយ​ចេញ​ទៅ​ទិញ​ម្ហូប​នៅ​ខាង​មុខ​ផ្ទះ​ ​បង្ក​ការ​ភ្ញាក់ផ្អើល​​​ពី​វេលា​ម៉ោង៥​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ កក្កដា ២០១៥  នៅ​ភូមិ​ទួល​រកា  ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ​​។

លោក​វរ​សេនី​យ៍ត្រី ជា ធា​រិ​ទ្ធ  អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ បាន​​​ឲ្យ​ដឹង​ថា នៅ​ពេល​ល្ងាច​មុនកើតហេតុ​ ម្តាយ​ឈ្មោះ យឹ​ម  ខួច ​បាន​នៅ​ជាមួយ​​កូន​តូច​លេង​នៅ​ខាង​មុខ​ផ្ទះ ​រួច​បាន​បី​ឡើង​យក​ទៅ​លើ​ផ្ទះ​របស់​ខ្លួន ចំណែក​​ប្តី​ឈ្មោះ ណាត និ​ត ​អាយុ​២៩​ឆ្នាំ​វិញ  ​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ​បាត់ ។

លោក​​ជា ធា​រិ​ទ្ធ  ​បន្ត​ថា បន្ទាប់​មក​ស្ត្រី​ជា​ម្តាយបាន​យក​លុយ​ទៅ​ទិញ​ម្ហូប​​នៅ​ក្បែរ​ផ្ទះ​ គឺ​ទុក​កូន​តូច​ឲ្យ​នៅ​ម្នាក់ឯង​លើ​ផ្ទះ​ ​​ពេល​ត្រឡប់​មក​វិញ​ឈាន​ជើង​ឡើង​ទៅ​លើ​ផ្ទះ​ស្រាប់តែ​​​ឃើញ​កូនប្រុស​តូច​ឈ្មោះ លាភ បះជើង​​ឡើង​លើ ​ដាំ​ក្បាល​ចូល​ទៅ​ក្នុង​ធុង​ទឹកកក​ក៏​បាន​ស្រែក​ឆោរឡោឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ​ហើយ​​ភូមិ​​
​ផងរបង​ជាមួយ​នាំ​គ្នា​មក​ជួយ​រឹត​ ថែម​ទាំង​បាន​លើក​រលាក់​ឲ្យ​ទឹក​ចេញពី​ក្នុង​ពោះ ។ តែ​មិន​បានដឹង​ខ្លួន​ទេ រួច​ក៏​បាន​ដឹក​យក​មក​សង្គ្រោះ​នៅ​ពេទ្យ​ក្នុងឃុំពាមកោះស្នារ ​តែ​រហូត​​មក​ដល់​វេលា​ម៉ោង៨​យប់​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ​​ក្មេង​ប្រុស​បាន​ស្លាប់​​​​ទៅ​ហើយ​តាំងពី​​មុនពេល​មក​ដល់​ពេទ្យ​​ម៉្លេះ  ​រួច​ក៏​​បាន​ដឹក​ត្រឡប់​មក​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី  ​ក្រោម​សំឡេង​ទួញ​សោក​ដ៏​ក្រៀមក្រំ​ពី​ក្រុម​សាច់ញាតិ ។

មន្ត្រី​នគរបាល​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​ពាម​កោះ​ស្នារ  ​បាន​​ឲ្យ​ដឹង​ថា ​ក្មេង​ប្រុស​តូច​ដែល​ឈ្លក់ទឹក​ក្នុង​ធុងទឹកកក​ស្លាប់​នោះ​ជា​កូន​ទី​៣ក្នុង​ចំណោម​បងប្អូន​ចំនួន​៣​នាក់​ ៕​

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​