ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ប់ សា​រិ​ន ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ស្ត្រី​ទើប​សំរាលកូន​១០​នាក់ នៅ​ក្នុង​សង្កាត់​ឳ​ឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជា​អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ចុះ​ជួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ អមដំណើរ​ដោយ​មន្ត្រី​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃ​សៅរ៍ ទី​០៤ កក្កដា ២០១៥

រាជធានី​ភ្នំពេញ ៖ លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ជា​អនុប្រធាន​ប្រចាំការ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​ចុះ​ជួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ អមដំណើរ​ដោយ​មន្ត្រី​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃ​សៅរ៍ ទី​០៤ កក្កដា ២០១៥ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ស្ត្រី​ទើប​សំរាលកូន​ចំនួន​១០​នាក់ នៅ​ក្នុង​សង្កាត់​ឳ​ឡោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

ស្ត្រី​ដែល​ទើប​សំរាលកូន​នោះ​មាន​ចំនួន​១០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកក្រូច​១​កេស ទឹកបរិសុទ្ធ​១​កេស ទឹកដោះគោ ស្ករស អាវ​កូនង៉ែត​១​ឃី​ត ខោអាវ​ម្តាយ​១​ឃី​ត សារុង​១ និង​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ ។

ស្ត្រី​ដែល​ទើប​សំរាលកូន​ទាំងនោះ​បាន​សំដែង​នូវ​សេចក្តី​ត្រេកអរ​ជា​ខ្លាំង​ចំពោះ​លោក​ម៉ប់ សា​រិ​ន និង​សហការី ដែល​មាន​ព្រហ្ម​វិហារធម៌​ជួយ​ដល់​ពួក​គាត់​ដែល​កំពុង​ជួប​ការ​លំបាក ទោះជា​ថ្ងៃ​ឈប់​សំរាក​ក៏​ដោយ  ៕