ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៥​នាក់ ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​នៅ​ក្រុង​សិរី​សោភ័ណ

8 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន ចាប់ខ្លួន​បាន​ចំនួន​៥​នាក់ ក្នុង​នោះ​ជា​អនីតិជន​ចំនួន​៤​នាក់

​ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចាប់ខ្លួន​បាន​ចំនួន​៥​នាក់ ក្នុង​នោះ​ជា​អនីតិជន​ចំនួន​៤​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន និង​សម្ភារ​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៥ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់​មាន ១-​ឈ្មោះ​សយ ពិសិដ្ឋ ហៅ​ហើម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជា​អ្នក​ជួញដូរ​, ២-​ឈ្មោះ​លី ម៉េ​ង​លាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត​, ៣-​ឈ្មោះ​ឆេ​ង គឹ​ម​លាំង ​ហៅ​លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ឈ្មោះ​សាម ចាន់​រ៉ា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​, ៥-​ឈ្មោះ​អុឹង រតនា ហៅ​អៀង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំង​៤​នាក់​នេះ ជា​អ្នក​ប្រើប្រាស់ និង​មាន​ទីលំនៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ​ធិ​ន ស៊ី​ន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ចំនួន​៣​ថង់​តូច ទម្ងន់​០,៧​ក្រាម​, ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​, ដែកកេះ​កែ​ច្នៃ​ចំនួន​៥, ដប​កែ​ច្នៃ​ជក់​១, កំណាត់​បំពង់​បឺត​៣,​ជញ្ជីង​ថ្លឹង​ថ្នាំ​១, សំបក​ថង់​ប្លា​ស្ទិ​ក​ច្រកថ្នាំ​មួយ​ចំនួន​, អាវុធ​វែង​ធុន​អាកា​៤៧ ចំនួន​១​ដើម គ្មាន​បង់​គ្មាន​គ្រាប់​, កាំបិត​១, ពូថៅ​១ ។

បើ​តាម​ចំលើយ​សារភាព​របស់​ឈ្មោះ​សយ ពិសិដ្ឋ ហៅ​ហើម​ បាន​ប្រាប់​ថា គេ​លក់​ចែកចាយ​ថ្នាំ​ញៀន​នេះ​យូរ​មក​ហើយ ចំណែក​អាវុធ​នោះ​គឺជា​របស់​ឈ្មោះ​ហម ជា​អ្នក​កាប់​ជ្រូក​បាន​យក​មក​ផ្ញើ​ទុក​នឹង​ផ្ទះ​របស់​គេ​កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៥ តែ​ខណៈ​ពេល​ដែល​ឈ្មោះ​ ហម​ យក​មក​ផ្ញើ​នោះ​គេ​មិន​បាន​នៅផ្ទះ​ទេ ។

ដោយ​ផ្អែក​លើ​ចំលើយ​សារភាព​ និង​មាន​វត្ថុ​តាង ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៥​នាក់ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​រៀប​ចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើ​ប្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕