ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កម្ពុជា​-​​ឡាវ​សម្ពោធ​កា​រត​ភ្ជាប់​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ក

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៧:០៤

​​កា​រត​ភ្ជាប់​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ករ​វាងទូរគមនាគមន៍​កម្ពុជា និង​សហគ្រាស​ទូរ គមនាគមន៍​ឡាវក្រោម​អធិបតីភាព​លោក​សូរ ឃុន រដ្ឋមន្ដ្រីក្រសួង​ប្រៃ​សណី​យ៍

អ៊ុយសុង

​​កា​រត​ភ្ជាប់​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ករ​វាងទូរគមនាគមន៍​កម្ពុជា និង​សហគ្រាស​ទូរ គមនាគមន៍​ឡាវក្រោម​អធិបតីភាព​លោក​សូរ ឃុន រដ្ឋមន្ដ្រីក្រសួង​ប្រៃ​សណី​យ៍

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ កក្កដា បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កា​រត​ភ្ជាប់​បណ្ដាញ​ខ្សែកាប​អុ​ប​ទិ​ករ​វាង ទូរគមនាគមន៍​កម្ពុជា និង​សហគ្រាស​ទូរ គមនាគមន៍​ឡាវ ក្នុង​ក្រប​ខណ្ឌ​គំរោង បណ្ដាញ​ព័ត៌មាន​កំរិត​ខ្ពស់​នៃ​មហា​អនុ​តំបន់មេគង្គ​។ ពិធី​នោះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​សូរ ឃុន រដ្ឋមន្ដ្រីក្រសួង​ប្រៃ​សណី​យ៍ និង​ទូរគមនាគមន៍ និង​លោក Khammouane Xomsihapanya អគ្គនាយក សហគ្រាស​ទូរគមនាគមន៍​ឡាវ ។

លោក​សូរ ឃុន បាន​ថ្លែង​ថា បណ្ដា ប្រទេស​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ ចំនួន​៦ រួម​មាន ចិន មី​យ៉ា​ន់​ម៉ា ឡាវ ថៃ កម្ពុជា និង​វៀតណាម មាន​គោលដៅ​ធ្វើ​ឱ្យ មានការ​អភិវឌ្ឍ​រួម​គ្នា​លើ​គ្រប់​វិស័យ និង ពង្រីក​មធ្យោបាយ​ទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធ ភាព​ទៅ​វិញ​ទៅ​មក​ដើម្បី​ធ្វើ​ឱ្យ​មាន​កំណើន សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​របស់​បណ្ដា ប្រទេស​នៅ​ក្នុង​តំបន់ ។ ដោយឡែក​វិស័យ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​ដែល ជា​វិស័យ​មួយ​កំពុង​បោះ​ជំហាន​រីក​ចំរើន​យ៉ាង ខ្លាំងក្លា​ក៏​បាន​ចូលរួម​ចំណែក និង​ដើរតួ​នាទី យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង លើក​ស្ទួយ​ពាណិជ្ជក​កម្ម​នៃ​បណ្ដា​ប្រទេស​ក្នុង តំបន់ ព្រមទាំង​ជំរុញ​ដល់​ទំនាក់ទំនង​របស់ បណ្ដា​ប្រទេស​ទាំងនេះ​ឱ្យ​កាន់តែ​មាន​ភាព ជិត​ស្និទ្ធ​ថែម​មួយ​កំរិត​ទៀត ។

លោក​បន្ដ​ថា ដោយ​មើលឃើញ​នូវ ទស្សនវិស័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ ប្រទេស​ក្នុង​មហា​អនុ​តំបន់ ជា​ពិសេស​ការ អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង ព័ត៌មាន ដែល​ជា​កត្ដា​រួមចំណែក​មិន​អាច ខ្វះ​បាន​នៃ​ការ​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស នីមួយ​ៗ និង​ទំនាក់ទំនង​ទៅ​កាន់ពិភពលោក ទើប​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ឡើង​នូវ​គំរោង បណ្ដាញ​ព័ត៌មាន​កំរិត​ខ្ពស់​នៃ​មហា​អនុ តំបន់​មេគង្គ (​GMS Information Superhighway Network​)​។ គំរោង​នេះ ត្រូវ​បាន​ទទួល​ការ​គាំទ្រ និង​ជ្រោមជ្រែង យ៉ាង​ពេញទំហឹង​ពី​បណ្ដា​រដ្ឋាភិបាល​នៃ ប្រទេស​ទាំងអស់​ជា​សមាជិក​មហា​អនុ​តំបន់ មេគង្គ ។

ដូច្នេះ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា  ឆ្នាំ ២០០៥ នៅ​ទីក្រុង​គួ​ន​មីង ខេត្ដ​យូ​ណា​ន​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្ដា​ប្រតិបត្ដិ ករ​ទូរគមនាគមន៍ និង​ទីភ្នាក់ងារ​ទូរ​គម​នា គម​ន៍​របស់​រដ្ឋាភិបាល​មក​ពី​បណ្ដា​ប្រទេស ចំនួន​៦​តាម​បណ្ដោយ​ទន្លេមេគង្គ​បាន​ចុះ​ហត្ថ លេខា​លើ​អនុស្សរណៈ​យោគយល់ (​MOU​) ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​រៀបចំ​គំរោង ផែនការ និង​ស្ថាបនា​នូវ GMS Information Superhighway Network (​ISN​) ដោយ យោង​ទៅ​លើ MOU  ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០០៤ រវាងរ​ដ្ឋា​ភិ បាល​នៃ​ប្រទេស​ទាំង​៦​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្ដិ ការ​នៃ​ការ​ស្ថាបនា​បណ្ដាញ​ព័ត៌មាន​កំរិត​ខ្ពស់ (​ISN​)​។

លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា គោលបំណង​ជា ចំបង​នៃ​គំរោង GMS Information Superhighway Network គឺ​ធ្វើ​សមា​ហរ​ណ កម្ម​បណ្ដា​ប្រទេស​ក្នុង​មហា​អនុ​តំបន់ និង គំរោង​ផែនការ​អភិវឌ្ឍ​ជាតិ​តាម​រយៈ​បណ្ដាញ​កាប​អុ​ប​ទិ​ក​នេះ​អាច​ស្រូប​ទាញ​យក​បាន​នូវ អត្ថប្រយោជន៍​ផ្សេង​ៗ​ដូច​ជា​ការ​បង្កើន ចំណូល​ថវិកាជាតិ ជួយ​ជំរុញ​ឱ្យ​មានការ រីក​ចំរើន​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង ព័ត៌មាន ការ​ផ្លាស់​ប្ដូរ​នូវ​បច្ចេកវិទ្យា​ព័​ត៌ មាន​ថ្មី​ៗ ការ​បញ្ជូន​ចរន្ដ​សេវា​ជា​សំលេង រូបភាព និង​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ព្រមទាំង សេវា​ទូរគមនាគមន៍​ផ្សេង​ៗ​ទៀត​គ្រប់ ប្រភេទ​ទៅ​វិញ​ទៅ​មក និង​ធ្វើ​ទំនាក់ទំនង យ៉ាង​ទូលំទូលាយ​ទៅ​កាន់​ពិភពលោក​ក្នុង តំលៃ​ទាប​។

លោក​ឡៅ សា​រឿ​ន ប្រតិភូ​រាជរ​ដ្ឋា​ភិ បាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ទូរ គមនាគមន៍​កម្ពុជា​បាន​ថ្លែង​ថា ទូរគមនាគមន៍ កម្ពុជា​ដែល​ជា​គ្រឹះស្ថានសាធារណៈ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា​មាន​ភារកិច្ច​ទទួលខុសត្រូវ ក្នុង​កិច្ចការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ និង ព័ត៌មានវិទ្យា សព្វថ្ងៃ​បាន​និង​កំពុង​ខិតខំ យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ទូរគមនាគមន៍ ជា​ពិសេស បណ្ដាញ​ឆ្អឹងខ្នង​ទូរគមនាគមន៍ និង​ការ​ពង្រីក បណ្ដាញ​ជូន​ដល់​អតិថិជន​ទាំង​ទីក្រុង និង តំបន់​ជនបទ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្ដាញ NGN នៅ​ពេល​អនាគត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ ដើរ​ទាន់​និន្នាកា​រវិ​វត្ដ​នៃ​បច្ចេកវិទ្យា​ទូរ គមនាគមន៍ និង​ព័ត៌មាន​លើ​សាកលលោក យើង​នេះ ជា​ពិសេស​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ ជាក់ស្ដែង​របស់​អតិថិជន ។

លោក​ឡៅ សា​រឿ​ន បញ្ជាក់​ថា ក្រោម ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា គម​ន៍​គំរោង GMS-IS របស់​កម្ពុជា​ត្រូវ​បាន ស្ថាបនា​ឡើង​ក្រោម​កម្ចី​ឥណទាន​ពី​ធនាគារ EXIM Bank នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​។  គំរោង​នេះ​មាន​ប្រវែង​សរុប​៦៥១​គីឡូ ម៉ែត្រ ត្រូវ​បាន​ស្ថាបនា​ឡើង​ចែក​ជា​ពីរ ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ តាម បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្គន់​ទៅ​ខេត្ដ សៀមរាប​, ដំណាក់កាល​ទី​២ តាម​ផ្លូវជាតិ លេខ​៧ ចាប់ពី​ទីរួមខេត្ដ​កំពង់ចាម​រហូត​ដល់ ត្រ​ញំ​ង​ក្រៀល (​ព្រំដែន​ឡាវ​) ។

ការ​ស្ថាបនា​ជីក​កប់​បណ្ដាញ​កាប និង សាងសង់​ស្ថានីយ​សំរាប់​បំពាក់​ឧបករណ៍ បច្ចេកទេស​ទាំង​ពីរ​ដំណាក់កាល​នេះ​ត្រូវ​បាន ទទួល​បន្ទុក​អនុវត្ដ​ដោយ​ក្រុមហ៊ុន Huawei​។ នៅ​ខែកក្កដា ឆ្នាំ​២០០៩ ការ​ជីក​កប់​បណ្ដាញ កាប​អុ​ប​ទិ​ក​នេះ ត្រូវ​បាន​ស្ថាបនា​រួចរាល់​ជា ស្ថាពរ និង​បាន​ប្រគល់​ជូន​ទូរគមនាគមន៍ កម្ពុជា​សំរាប់​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្នុង នោះ​ទូរគមនាគមន៍​កម្ពុជា​បាន​ភ្ជាប់​ដាក់​ឱ្យ ដំណើរការ​សាកល្បង​ជាមួយ​ក្រុមហ៊ុន ETL នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត ឡាវ ។

លោក​បន្ដ​ថា ទន្ទឹម​នឹង​នេះ​ដែរ បណ្ដាញ កាប​អុ​ប​ទិ​ក និង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរ​គម​នា គម​ន៍​ដែល​ទូរគមនាគមន៍​កម្ពុជា​ស្ថាបនា កន្លង​មកនេះ​អាច​ធ្វើ​ឱ្យ​ទ​.​ក មាន​លទ្ធភាព ក្នុង​ការ​ផ្ដល់​សេវា​ទូរគមនាគមន៍ និង​ព័​ត៌ មាន​ជូន​អតិថិជន​ទូទៅ​នៅ​តាម​បណ្ដា​ខេត្ដ ជុំវិញ​បឹង​ទន្លេសាប​បណ្ដា​ខេត្ដ​តាម​ផ្លូវជាតិ លេខ​១ លេខ​៦ និង​លេខ​៧ និង​មាន​លទ្ធភាព ភ្ជាប់​បណ្ដាញ​ជាមួយ​បណ្ដា​ប្រតិបត្ដិ​ករ​ទូរ គមនាគមន៍​របស់​បណ្ដា​ប្រទេស​នៅ​ក្នុង​មហា អនុ​តំបន់​ទន្លេមេគង្គ​ផង​ដែរ ដូច​ជា​ប្រទេស ចិន មី​យ៉ា​ន់​ម៉ា ឡាវ ថៃ និង​វៀតណាម ក្នុង​ក្រប​ខណ្ឌ​គំរោង​មហា​អនុ​តំបន់​ទន្លេ មេគង្គ GMS-IS ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd