ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រូបសំណាកស្រី​គ្រប់លក្ខណ៍​ត្រូវ​ប្រជាពលរដ្ឋ​​ធ្វើ​ពិធី​​​បួង​​សួង​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្រី​គ្រប់លក្ខណ៍ គឺជា​រូបសំណាក​ដែល​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ ហើយ​ត្រូវ​ក្រុម​អ្នក​ជំនឿ បាន​រៀប​ចំ​ធ្វើ​ពិធីបួងសួង​សុំ​៧​យ៉ាង កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​០៣ កក្កដា ២០១៥ ស្ថិត​នៅ​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍ ក្នុង​ព្រំ​ភូមិ​-​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ក្នុង​ពី​ធី​បួងសួង​នេះ ត្រូវ​រៀបចំ​តាម​ទំនៀមទម្លាប់ និង​តាម​ប្រពៃណី ដែល​មាន​ក្រុម​ភ្លេង​ពិន​ពា​ធ​លេង និង​មាន​រាំ​របាំ​បើក​ការ​ចូល​រូប​ដែល​មាន​ប្រមាណ​៤ ទៅ​៥​រូប មាន​ស្រី ប្រុស និង​ប្រភេទ​ទី​៣ ក៏​មាន​ដែរ​។

លោក​ស៊ុន សាវ៉ា​ត អ្នក​រៀបចំ​កម្មវិធី និង​ជា​អ្នក​ជំនឿ​បាន​ប្រាប់​ថា មូលហេតុ​ដែល​ក្រុម​អ្នក​ជំនឿ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត នាំ​គ្នា​យក​ទី​តាំង​ស្រី​គ្រប់លក្ខណ៍ ដើម្បី​ប្រារព្ធ​ពិធីបួងសួង​នេះ ដោយសារ​សំណាក​ស្រី​គ្រប់លក្ខណ៍ គឺជា​មាតា​ពិភពលោក ដែល​បង្កើត​រូប​មនុស្ស ហើយ​ប្រជាពលរដ្ឋ​បាន​គោរព​ប្រតិបត្តិ​គ្រប់​គ្នា​។

លោក​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​ជំនឿ​ទាំង​គោរព​ប្រតិបត្តិ ទើប​ក្រុម​អ្នក​ជំនឿ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​រៀបចំ​ពិធីបួងសួង៧​យ៉ាង គឺ​១-​សុំ​សេចក្តីសុខ ២-​សេចក្តីចម្រើន ៣-​សុំ​បញ្ចៀស​គ្រោះកាច ៤-​សុំ​មាន​ទឹកភ្លៀង​ជួយ​វិស័យ​កសិកម្ម ៥-​សុំ​កុំឱ្យ​កើត​មាន​គ្រោះ​រាំង​ស្ងួត ៦-​សុំ​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និង​៧-​សុំ​បញ្ចៀស​ខ្យល់ព្យុះ​កន្ត្រាក់​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព