ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ស្រុក​ស្រីស្នំ​ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​១​គ្រឿង ចំណែក​ម្ចាស់​រត់គេច​ខ្លួន​បាត់

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ស្រីស្នំ​បាន​ធ្វើការ ពួនស្ទាក់​បង្ក្រាប​ចាប់​បាន​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​ខុសច្បាប់​១​គ្រឿង រួច​បញ្ជូន​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ខណៈ​ពេល​ដែល​ជនល្មើស​កំពុង​ធ្វើ​ចរាចរ​ចេញពី​ភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ

ខេត្តសៀមរាប ៖ កម្លាំង​អាវុធហត្ថ​ស្រុក​ស្រីស្នំ​បាន​ធ្វើការ ពួនស្ទាក់​បង្ក្រាប​ចាប់​បាន​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​ខុសច្បាប់​១​គ្រឿង រួច​បញ្ជូន​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ខណៈ​ពេល​ដែល​ជនល្មើស​កំពុង​ធ្វើ​ចរាចរ​ចេញពី​ភូមិសាស្ត្រ​ខេត្តឧត្តរមានជ័យ ឆ្លង​កាត់​តាម​ស្រុក​ស្រីស្នំ ឆ្ពោះ​ចូល​មក​ចែកចាយ​ក្នុង​ខេត្តសៀមរាប​។

ហេតុការណ៍​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ២០១៥ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ខេត្តសៀមរាប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៨ ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​១​គ្រឿង​នោះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្រុក​ស្រីស្នំ​បាន​ធ្វើការ​ពួនស្ទាក់​បង្ក្រាប​ចាប់​បាន រួច​នាំ​យក​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម្ចាស់​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ប្រភព​បាន​បន្ត​ទៀត​ថា រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​១​គ្រឿង​នោះ​មាន​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៩៨៨៤ ។

ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ស្រីស្នំ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ម៉ាក​ហា​យ​ឡិន​ឌ័​រ ពណ៌​ស​ដែល​ផ្ទុក​ឈើ​ក្រ​ញូ​ង​នោះ​មាន​ចំនួន​២០២​ដុំ ស្មើ​និង​៦៥៥​គីឡូក្រាម ។ ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ប្រគល់​រថយន្ត និង​ថ្លឹងឈើ​រួច​ ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រីស្នំ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕