ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ប្តេជ្ញា​លុប​បំបាត់​សំណង់​ឥត​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ដែល​មាន​លោក​អ៊ា​ង ស៊ី​ផា​ន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ និង​មាន​ចៅសង្កាត់​ចំនួន​៨​នាក់​ផ្សេង​ទៀត​បាន​ប្តេជ្ញា​ថា នឹង​លុប​បំបាត់​សំណង់​ឥត​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​អស់​មិន​ឱ្យ​សេសសល់​ឡើយ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ដែល​មាន​លោក​អ៊ា​ង ស៊ី​ផា​ន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ និង​មាន​ចៅសង្កាត់​ចំនួន​៨​នាក់​ផ្សេង​ទៀត​បាន​ប្តេជ្ញា​ថា នឹង​លុប​បំបាត់​សំណង់​ឥត​ច្បាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​អស់​មិន​ឱ្យ​សេសសល់​ឡើយ ហើយ​ក៏​មិន​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​ជា​បន្តបន្ទាប់​ទៀត​នោះ​ទេ ដាច់ខាត​ត្រូវ​តែ​លុប​បំបាត់​ទាំងស្រុង ។

ការ​ប្តេជ្ញា​របស់​អាជ្ញាធរ​ខាងលើ​នេះ គឺ​ថ្លែង​ឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​អនុ​ក្រឹ​ត​លេខ​៤២ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០៣ កក្កដា ២០១៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​នគរូបនីយកម្ម​រាជធានី ក្រុង និង​ទីប្រជុំជន នៅ​ទីតាំង​សាលា​ខណ្ឌ​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ ៕