ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់​រថយន្តក្រុង​ឈប់​ត្រង់​ស្លាក​សញ្ញា​ហាមឃាត់​ធ្វើ​ឲ្យ​ម្ចាស់​ខ្ញាល់

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្តក្រុង​របស់​ក្រុមហ៊ុន GST បាន​មក​ឈប់​ចត​ត្រង់​ផ្លូវបំបែក​ជា​បួន​ផ្សារ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ល្មើស​នឹង​បំរាម​ស្លាក​សញ្ញា​ចរាចរណ៍​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ចត ហើយ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​នាំ​រថយន្ត​មក​រក្សា​ទុក

ខេត្តកំពង់ចាម ៖ រថយន្តក្រុង​របស់​ក្រុមហ៊ុន GST បាន​មក​ឈប់​ចត​ត្រង់​ផ្លូវបំបែក​ជា​បួន​ផ្សារ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ល្មើស​នឹង​បំរាម​ស្លាក​សញ្ញា​ចរាចរណ៍​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ចត ហើយ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​នាំ​រថយន្ត​មក​រក្សា​ទុក​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ដើម្បី​អប់រំ តែ​បែរជា​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់​នាំ​គ្នា​មក​ស្រែក​ជេរ​នូវ​ពាក្យ​អសុរោះ​តាម​មេក្រូ​លាន់ឮ​ទ្រហឹង​កងរំពង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃ​ទី​៣ កក្កដា ២០១៥ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​មនុស្ស​ម្នាក់​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី​កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោកស្នងការ​នគរបាល​ខេត្ត ដោយ​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​បាន​ដាក់​យាម​ប្រចាំការ​នៅ​ផ្លូវបំបែក​ផ្សារ​ព្រៃ​ទទឹង ដើម្បី​ជួយ​សំរួល​ចរាចរណ៍ និង​ពង្រឹង​សន្តិសុខ​ជូន​ដល់​អាជីវករ ទប់ស្កាត់​ក្រែង​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ពី​ក្រុម​ជន​ទុច្ចរិត ។

លោក​វរសេនីយ៍ត្រី​កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ខាងលើ នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​មក​ដាក់​នៅ​មុខ​អធិការដ្ឋាន​ស្រុក បែរជា​មានឈ្មោះ​កេ​ត សីហា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​នី​សាន់ ណា​វ៉ា​រ៉ា មក​ឈប់​ក្បែរ​នឹង​កន្លែង​បន្ទប់​របស់​លោក​ស្នាក់​នៅ​ដោយ​បាន​ដាក់​មេក្រូ​ស្រែក​ជេរ​នូវ​ពាក្យ​អសុរោះ​ពិបាក​នឹង​ស្តាប់​ណាស់ ។ ទោះបីជា​សមត្ថកិច្ច​ខិតខំ​ប្រឹង​​ណែនាំ​យ៉ាង​ណា​​ក្តី ក៏​នូវ​តែ​បន្ត​ច​រិ​ក​រឹងរូស​នោះ ទើប​សមត្ថកិច្ច​ចាប់​នាំ​មក​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តែ​ម្តង ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក៏​បាន​ឲ្យ​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ  ។

លោក​វរសេនីយ៍ត្រី កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​បញ្ជាក់​ថា នា​ពេល​កន្លង​មក​រូប​លោក​ធ្លាប់​បាន​ធ្វើការ​អប់​រំជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​គេ​មិន​ព្រម​ស្តាប់ នៅ​តែ​ផ្គើន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ចាត់​ឲ្យ​កម្លាំង​ជំនាញ​ចរាចរ​នាំ​យក​រថយន្តក្រុង​មក​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ ដោយ​សារ​តែ​ការ​ចត​រថយន្ត​ក្រុង​នេះ​​បាន​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ  បាត់បង់​នូវ​សណ្តាប់ធ្នាប់ ទើបរូប​លោក​មាន​វិធានការ​ក្តៅ​តែ​ម្តង ៕