ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ថ្លើម​ធំ​ហ៊ានជក់​ថ្នាំ​ញៀន​​​​ក្បែរ​​ក្លៀក​នគរ​បាល ជិត​​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់​ត្រាច

8 ឆ្នាំ មុន

​ខេត្ត​កំពត ៖ ​ជន​សង្ស័យ​​២នាក់​​ ​ខណៈកំពុង​ជួប​ជុំ​គ្នា​ជក់​​​ថ្នាំ​ញៀន ត្រូវ​បាន​នគ​រ​បាល​ស្រុក​កំពង់​ត្រាច ​ឃាត់​ខ្លួន​​កា​​ល​ពី​វេលា​ម៉ោង​​៩យប់​ថ្ងៃទី​១ កក្កដា ​​នៅក្បែរអធិការ​ដ្ឋាន​នគរ​បាល​ស្រុក​​កំពង់​​ត្រាច ។

មន្ត្រី​នគ​រ​បាល​បាន​ឱ្យ​ដឹង​​ថា ការ​ចុះ​បង្ក្រាប​​នេះ​​ដឹក​នាំ​កម្លាំង​ដោយ​លោក ហាញ់ គា អធិការ​នគរ​បាល​​រង​​ស្រុក​ ​​ឃាត់​ខ្លួន​​​​​​បាន​​​២នាក់​​ ​ក្នុង​ចំណោម​៥នាក់ ​ប៉ុន្តែ​៣នាក់​​ទៀត​​​​​បាន​រត់​គេច​​ខ្លួន​បាត់​​ស្រមោល ។​​ ​

​ជន​សង្ស័យ​​​​ទាំង២នាក់​នេះ ម្នាក់ឈ្មោះ ​សៀង កុសល ​ភេទ​ប្រុស អាយុ​​៤០​ឆ្នាំ ​​និង​ម្នាក់ទៀត​ឈ្មោះ ហុក វិសាល ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​​។ ទាំង​ពីរនាក់​​មាន​ទីលំនៅ​​ភូមិ​កំពង់​ត្រាច​ទី២ ឃុំ​កំពង់​ត្រាច​ ​ស្រុក​កំពង់​ត្រាច ។ ​ដោយ​ឡែក ​​ជន​​​សង្ស័យ​ទាំង​៣នាក់​ដែល​រត់​គេច​ខ្លួននោះ ​​គរ​បាល​​បាន​​​ស្គាល់​មុខ​សញ្ញា​អស់​ហើយ ​​និង​រឹប​អូស​វត្ថុតាង​​ មាន​ បំពង់បឺត និង​សម្ភារ​មួយ​ចំនួន​ទៀត ។​

ជន​សង្ស័យ​ទាំង​២នាក់ រូម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​ការិយាល័យ​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​​រួច​រាល់​ហើយ ៕