ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​នៅ​ពីក្រោយ​ទេសចរណ៍​កម្ពុជា​និង​ឡាវ​កំពុង​នាំមុខ​វៀតណាម

8 ឆ្នាំ មុន

មួយ​ទសវត្សរ៍​មក​ហើយ​ដែល​មាន​មនុស្ស​មួយ​ចំនួន​យល់​ថា ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា​និង​ឡាវ​នឹង​នាំមុខ​ឬ​វ៉ា​ដាច់​វៀតណាម ។

ឡាវ​ជា​ប្រទេស​ដែល​ពុំ​មាន​លំហ​សមុទ្រ

មួយ​ទសវត្សរ៍​មក​ហើយ​ដែល​មាន​មនុស្ស​មួយ​ចំនួន​យល់​ថា ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ប្រទេស​កម្ពុជា​និង​ឡាវ​នឹង​នាំមុខ​ឬ​វ៉ា​ដាច់​វៀតណាម ។

ឡាវ​ជា​ប្រទេស​ដែល​ពុំ​មាន​លំហ​សមុទ្រ និង​ពឹងផ្អែក​ភាគច្រើន​ទៅ​លើ​ទេសចរណ៍វប្បធម៌​និង​បរិស្ថានវិទ្យា ជាមួយនឹង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO តួយ៉ាង​ដូច​ជា​ប្រាសាទ​វត្ត​ភូ និង​ទីក្រុង​លួង​ព្រះ​បាង ជាដើម​។ ចំណែក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ជា​តំបន់​មាន​ភូមិ​អំណោយផល និង​ដែនសមុទ្រ​ដែល​មាន​បណ្តោយ​ត្រឹមតែ​មួយ​ភាគ​ប្រាំបី​នៃ​សមុទ្រ​របស់​វៀតណាម​នោះ ។ កម្ពុជា​មាន​តំបន់​ដែល​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​ច្រើន​បំផុត​ចំនួន​២​គឺ​តំបន់​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក ប្រាសាទអង្គរវត្ត និង​ប្រាសាទព្រះវិហារ ។ ដោយឡែក​វៀតណាម​គឺ​មាន​កន្លែង​ទេសចរណ៍​ទាក់ទាញ​ក៏​មិន​តិច​ដែរ​ដែល​រាប់​បញ្ចូល​ឆ្នេរសមុទ្រ​ស្រស់​ដែល​មាន​បណ្តោយ​វែង និង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៥​ទីតាំង​ទៀត ។ ទោះជា​យ៉ាងណា បរិមាណ​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​វៀតណាម​បាន​នឹង​កំពុង​ធ្លាក់​ចុះ​ដែល​ផ្ទុយ​ពី​បណ្តា​ប្រទេស​ជិតខាង​ទាំង​ពីរ ។ កាលពី​ឆ្នាំទៅ ឡាវ​ទទួល​បាន​អ្នកទេសចរ​៣,៥​លាន​នាក់​ហើយ​កម្ពុជា​៤,៥​លាន​នាក់ ។

បញ្ហា​នៃ​វិស័យ​ទេសចរ​វៀតណាម​អាច​ត្រឹមតែ​បណ្តាល​មក​ពី​ការ​គ្រប់គ្រង​ខ្សោយ​ប៉ុណ្ណោះ ។ នៅ​ក្នុង​សម័យប្រជុំ​សភាជាតិ​ថ្មី​ៗ​នេះ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក Vu Duc Dam បាន​កត់សម្គាល់​នូវ​ភាព​អាសន្ន​៦​ចំណុច​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ប្រទេស​វៀតណាម​ដូច​ជា ការ​ដាក់​តម្លៃ​ថ្លៃ​និង​ការ​ឆបោក
អ​សុវត្ថិភាព​ផ្នែក​ចរាចរណ៍ អ្នក​សុំទាន​និង​ចោរ​តូចតាច អាហារ​កង្វក់​មិន​មាន​សុវត្ថិភាព ភាព​កខ្វក់​នៃ​បន្ទប់ទឹក​សាធារណៈ និង​បញ្ហា​សំរាម​ជាដើម ។ 

ចំណែក​បណ្តា​អ្នកទេសចរ​បរទេស​នៅ​កម្ពុជា​និង​ឡាវ​ដែល​បាន​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​គឺ​ពុំ​មែន​ជា​ភាព​អាសន្ន​ដូច​រៀបរាប់​ខាងលើ​នេះ​ឡើយ ។

រដ្ឋបាល​ទេសចរ​ជាតិ​របស់​វៀតណាម​បាន​បញ្ចេញ​នូវ​ការ​ស្ទាបស្ទង់​មួយ​ដោយ​បង្ហាញ​ថា ជាង​៩៤%​នៃ​អ្នកទេសចរ​ដែល​គេ​បាន​ស្ទង់​មតិ​ចំនួន​១៤.០០០​នាក់​មក​ទស្សនា​ប្រទេស​នេះ​បាន​ផ្តល់​ចំណាត់ថ្នាក់​ចំពោះ​បទ​ពិសោធន៍​របស់​ពួក​គេ​ក្នុង​កម្រិត​ល្អ ទៅ​ល្អ​ណាស់​។ ដូច្នេះ​ប្រសិនបើ​វា​ជា​ការ​ពិត វៀតណាម​អាច​នឹង​ជាប់​លំដាប់ថ្នាក់​ទី​១​លើ​ពិភពលោក​ជា​តំបន់​មួយ​នៃ​គោលដៅ​សម្រាប់​អ្នកទេសចរ ៕