ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​ឃាតក.ម្ម​​សំលាប់​បុរស​​ម្នាក់យក​​ទៅ​កប់​​​​ក្នុង​ព្រៃ​សង្ស័យ​ជា​អំពើ​​ប្លន់ សមត្ថ​កិច្ចសន្និ​ដ្ឋាន​​ថាជន​សង្ស័យ​នៅ​មិន​ឆ្ងាយ

8 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ករណី​ឃាតក.ម្ម​សំលាប់​បុរស​ម្នាក់យក​ទៅ​កប់​នៅ​ក្នុង​ព្រៃឆ្ងាយ​ពី​ភូមិនៅ​ចំណុច​ក្នុង​ព្រែក​អូរ​ថ្ងាន់ ស្ថិត​ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង រហូត​ដល់សាកសពហើម​ស្អុយ ទើប​គេ​ប្រទះ​ឃើញ

ខេត្តកណ្ដាល ​៖ ករណី​ឃាតកម្ម​សំលាប់​បុរស​ម្នាក់យក​ទៅ​កប់​នៅ​ក្នុង​ព្រៃឆ្ងាយ​ពី​ភូមិនៅ​ចំណុច​ក្នុង​ព្រែក​អូរ​ថ្ងាន់ ស្ថិត​ក្នុងភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង រហូត​ដល់សាកសពហើម​ស្អុយ ទើប​គេ​ប្រទះ​ឃើញ កាល​​ពីថ្ងៃ​ទី​២ ក​ក្កដា បង្ក​ឲ្យ​មានការ​ភ្ញាក​ផ្អើលរាយការណ៍​ដល់​សមត្ថកិច្ចទៅ​គាស់សាក​សពពិនិត្យរួច​មក នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​សន្និដ្ឋាន​ថា ជនសង្ស័យនៅ​មិន​ឆ្ងាយពីភូមិកើតហេតុ​នេះ​ទេ ប៉ុន្តែ​មិន​ទាន់ កំណត់​មុខសញ្ញា​ច្បាស់​នៅឡើយ​​ ព្រោះកំពុងធ្វើការ​ស្រាវជ្រាវបន្តទៀត​។

ករណី​ឃាតកម្ម​នេះ​សមត្ថកិច្ច​មិន​ទាន់សន្និដ្ឋាន​ថា ជា​អំពើ​ប្លន់ទ្រព្យសម្បត្តិ ឬគំនុំ​ទេ ចំណែក​អត្ត​សញ្ញាណជន​រង​គ្រោះក៏​នៅ​មិន​ទាន់​ស្គាល់​ដែរ មក​ដល់ព្រឹកថ្ងៃ​ទី​៣ ក​ក្កដា កំពុងធ្វើការ​ស្រាវជ្រាវបន្ត​។ ​ប៉ុន្តែបើ​តាម​ប្រជាពលរដ្ឋសន្និដ្ឋាន​ថា ជាអំពើ​ប្លន់យក​ទ្រព្យសម្បត្តិ ហើយ​ជនសង្ស័យ និង​ជន​រង​គ្រោះអាច​ជា​មនុស្សស្គាល់គ្នា ទើប​សំលាប់យក​ទៅ​កប់​ចោលនៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ភូមិ  ។

ជនសង្ស័យអាច​ជា​មនុស្ស​នៅ​ក្នុងភូមិ-ឃុំកើតហេតុនេះទើបស្គាល់​ភូមិសាស្ដ្រក្នុងព្រៃ​កន្លែង​កប់​សព​នេះ ដោយបាន​លួចក្រណាត់​កៅស៊ូអ្នក​ភូមិយក​ទៅរុំសព និង​លួចស៊ីម៉ង់ត៍ ខ្សាច់ យក​ទៅ​លាយចាក់​គ្រប​លើ​មុ​ខ​សព​មុន​នឹង​កប់សព​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

    ​​