ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ព្រៃ​រាល​ឆេះ​ដល់​ផ្ទះ​១​ខ្នង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ស្រុក​កំពង់ត្រឡាច

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​​ធ្វើ​អំពី​​ឈើ​​ប្រក់​​ស័​ង្ក​​សី និង​​បាំង​ជញ្ជាំង​​​ស្លឹក​មួយ​​ខ្នង ​ត្រូវ​​​អគ្គិ​ភ័យ​​ឆាបឆេះ​​ខ្ទេច​​​ទាំង​​​ស្រុង រួម​​ទាំង​ទ្រព្យ​​​សម្បត្តិ​ជា​​ច្រើន​ផង ដែល​ហេតុ​ការ​ណ៍នេះ​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ​កក្កដា​ ​២០១៥ ស្ថិត​នៅ​ភូមិ​កំពង់​ត្រឡាច​​ក្រោម ក្នុង​ឃុំ​កំពង់​ត្រឡាច ស្រុក​​កំពង់​ត្រឡាច ។

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​​ធ្វើ​អំពី​​ឈើ​​ប្រក់​​ស័​ង្ក​​សី និង​​បាំង​ជញ្ជាំង​​​ស្លឹក​មួយ​​ខ្នង ​ត្រូវ​​​អគ្គិ​ភ័យ​​ឆាបឆេះ​​ខ្ទេច​​​ទាំង​​​ស្រុង រួម​​ទាំង​ទ្រព្យ​​​សម្បត្តិ​ជា​​ច្រើន​ផង ដែល​ហេតុ​ការ​ណ៍នេះ​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ​កក្កដា​ ​២០១៥ ស្ថិត​នៅ​ភូមិ​កំពង់​ត្រឡាច​​​ក្រោម ក្នុង​ឃុំ​កំពង់​ត្រឡាច ស្រុក​​កំពង់​ត្រឡាច ។

​ប្រភព​​​បានឱ្យ​​​ដឹង​ថា ម្ចាស់​ផ្ទះ​​​​ត្រូវស្គាល់​​​ឈ្មោះប្រាក់ ចាន់​ថន (ជាប្តី) និង​ប្រពន្ធ​​ឈ្មោះ​សុខ​ សា​វិ​ន​ ។ ផ្ទះ​​​ខាងលើ​​នេះ​ មាន​ទំហំ​​៧​ម៉ែត្រ​ គុណ​១៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្ក​សីបាំងជញ្ជាំង​ស្លឹក ។ ក្នុង​ហេតុ​ការណ៍នេះ ពុំ​​មាន​នរណា​ម្នាក់​រង​របួ​សនោះទេ ​តែ​ទ្រ​ព្យ​សម្បត្តិ​​​ជា​ច្រើន​​​ឆេះ​​​​ខូចខាត​​ដោយ​អគ្គិ​​ភ័យ​​នោះ ក្នុង​នោះ​មាន​ប្រាក់​ខ្មែរ​៥​លាន​​រៀល, ស្រូវ​៥​តោន, មាស​១៥​តម្លឹង, ប្លង់​ដី​​១​ច្បាប់ ទូរ​​ទស្ស​ន៍១​គ្រឿង, ធុងបាស់១​​គ្រឿង, ម៉ាស៊ីនដេ​រ​១​​គ្រឿង និងសម្ភារ​​ជា​​ច្រើន​​ទៀត ។

​ចំពោះ​​មូលហេតុ​ ដែល​នាំ​ឱ្យ​​មាន​អគ្គិ​ភ័យ​​នេះ គឺ​បណ្តាល​មក​ពី​​ស្ត្រី​ជា​ម្ចាស់ផ្ទះ​​​​បានដុត​ព្រៃមា​ន​​ចម្ងាយ​ប្រមាណ​ជាង​​១០​ម៉ែត្រ ​ពី​ផ្ទះ និង​​គាប់​ជួន​មាន​ខ្យល់​បក់​​មក​ផង​​នោះ ទើ​បណ្តាល​ឱ្យ​​រាលដាល​ឆេះ​ផ្ទះ​​តែ​ម្តង ។ ​នៅ​ពេល​​កើតហេតុ​​ភ្លាម​ៗ មាន​ប្រជាពលរដ្ឋ​​បាន​នាំ​គ្នា​​ជួយ​អន្តរា​គម​ន៍​ពន្លត់​​ដែរ តែគ្មាន​ល​ទ្ធ​​ភាព ​ព្រោះ​ភ្លើង​​ឆេះ​លឿន​ដោយសារ​តែ​ជញ្ជាំង​ផ្ទះ​​បាំង​ស្លឹក ។

ចំណែក​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​របស់​​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ពុំ​បាន​ចេញ​អន្តរា​គម​ន៍​ទេ ដោយសារ​តែ​អគ្គិភ័យ​បាន​ឆេះ​តែ​មួយ​ប្រាវអស់​ផ្ទះ​ទាំងមូល ។ មួយវិញទៀត​កន្លែង​កើតហេតុ​ មាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ ពី​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ទៀត​ផង។