ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ននៅ​ខេត្ត​ស្វាយរៀង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ​មាន​​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ​ក្រោម​ប្រធានបទ «​​ចូរ​ធ្វើ​ឲ្យ​ជីវិត ​និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀ.ន​»

ខេត្តស្វាយរៀង​ ៖ ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ​មាន​​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ក្រោម​ប្រធានបទ «​​ចូរ​ធ្វើ​ឲ្យ​ជីវិត ​និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​ លោក​ ជៀង​ អំ​ អភិបាលខេត្ត ​លោក​ឧត្តមសេនីយ៍​ឯក មាស​ វិ​រិ​ទ្ធ​ អគ្គ​លេខា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ព្រមទាំង​លោកស្នងការ ​ស្នងការ​រង ​មន្ត្រី​រាជការ​ មន្ត្រី​នគរ​បាល​ ព្រម​ទាំង​សិស្សានុសិស្ស​ សរុបចំនួន​​២៥០​នាក់​ ។​

ទិវា​នេះ​ បាន​រៀបចំ​ធ្វើឡើង​​នៅ​​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី​​៣ ​កក្កដា​ ២០១៥ ​នៅ​សាល​ប្រជុំ​​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ ។

លោក​ឧត្តមសេនីយ៍ត្រី កឹង​ ឃ​ន ស្នងការ​នគរ​បាល​ខេត្ត​ បាន​រាយ​ការ​ណ៍​ថា ​ផ្អែក​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​គណៈ​កម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​អនុវត្តវិធានការ​បង្ការ​​និង​បង្ក្រាប​​បទល្មើស​គ្រឿងញៀន ​តាម​រយៈ​ការ​ចាត់តាំង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព​ ផ្សព្វផ្សាយ​អប់រំ​​ដល់​មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ ​លោកគ្រូ​ អ្នកគ្រូ​ និស្សិត​ សិស្សានុសិស្ស ​និង​​ពល​រដ្ឋ​ទូទាំង​​ខេត្ត​ លើកកម្ពស់​ការ​យល់​ដឹង​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ថ្នាំ​ញៀន​ និង​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។

​​លោកស្នងការ​ខេត្ត​ ​បន្ត​ទៀត​ថា ​រយៈពេល​មួយ​ឆ្នាំ​នេះ​ ជាក់ស្តែង​កា​រិ​យា​ល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការ​​ដ្ឋាន​នគរ​បាល​ស្រុក ក្រុង ​ប៉ុ​ស្ត៍​រដ្ឋបាល​ និង​កម្លាំង​ពាក់ព័ន្ធ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​​៩​ករណី​ ​និង​ឃាត់ខ្លួន​ជន​ស​ង្ស័យបាន​ចំនួន​២៦​នាក់​ (ស្ត្រី៤​នាក់) កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ​និង​ដកហូត​​​​វត្ថុតាង ​រួម​មាន ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​ម្សៅ​ក្រាម​ព​ណ៌ស​ចំនួន​៥៥​កញ្ចប់ ​ក្នុង​នោះ​ មាន​៤១​កញ្ចប់​តូច ​និង​១៤​កញ្ចប់​ធំ​ ​ទម្ងន់​សរុប​១២១,៩​ក្រាម​ ។ ម៉ូតូ​ចំនួន​៤​គ្រឿង​ទូរស័ព្ទ​ដៃ​១៣​គ្រឿង​ និង​សម្ភារប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។

ក្រោយ​ពី​លោក​ឧត្តមសេនីយ៍​ឯក មាស​ វិ​រិ​ទ្ធ​ ​ឡើង​អាន​សារលិខិត​របស់​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ​រួច​មក ​លោក ​ជៀង​ អំ​ អភិបាលខេត្ត​ មាន​មតិ​ផ្តាំផ្ញើ​ក្នុង​អង្គពិធី​ថា ​ពេល​យើង​​ដឹង​មាន​បទល្មើស​​ប្រើប្រាស់​​ និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន ​ត្រូវ​តែ​ផ្តល់​ព័ត៌មាន និងរាយការណ៍​ជា​បន្ទាន់​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចុះ​បង្ក្រាប កុំ​លាក់លៀម កុំភ័យ​​ខ្លាច ​​។ អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថិភាព​ គឺ​ត្រូវ​ពង្រឹង​យន្តការ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។

លោក​​អភិ​បាល​ខេត្ត​ ​បន្ត​ទៀត​ថា ​គ្រប់​ស្ថា​ប័ន​ទាំងអស់​ ទាំង​មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ និស្សិត ​សិស្សានុសិស្ស ​ប្រជាពលរដ្ឋ ​ព្រះសង្ឃ​ ត្រូវ​រួម​គ្នា​លើកកម្ពស់​ការ​អប់រំ​ផ្សព្វផ្សាយ​​ដល់​កូន​ៗ​ ប្អូន​មិត្ត​ភ​ក្តិ ឲ្យ​យល់​ដឹង​អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន​ ។ គ្រឿងញៀន​បំផ្លាញ​សុខភាព​បណ្តាល​ឲ្យ​ស្លាប់​ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ជាតិ​បាត់បង់​ធនធានមនុស្ស​ កើត​មាន​ចោរលួច ​ចោរប្លន់ ​នាំ​ឲ្យ​មាន​អសន្តិសុខ​សង្គម​ ​ត្រូវ​ឆ្លើយ​ថា​ទេ​ នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ។

បន្ទាប់​មក​ លោក​ឧត្តមសេនីយ៍​ឯក មាស ​វិ​រិ​ទ្ធ ​ប្រគល់​ថវិកា​ជូន​លោកស្នងការ​នគរ​បាល​​ខេត្ត​ ​ដើម្បី​​យក​ទៅ​​ប្រើប្រាស់​ក្នុង​ការ​បំពេញការងារ​​ ៕