ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើករថយន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ពេល​សមត្ថ​កិច្ច​សួរ​ ប្រាប់​ថា អត់​ដឹង​អីផង

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​រេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាលឱ្យវៀច ​និង​ដាច់​អំ​ពូ​ល​ភ្លើង​ធ្លាក់​ទៅ​លើ​ដី រីឯ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់​​បើក​ទៅ​មុខ​លែង​រួច ។

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​រេចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាលឱ្យវៀច ​និង​ដាច់​អំ​ពូ​ល​ភ្លើង​ធ្លាក់​ទៅ​លើ​ដី រីឯ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់​​បើក​ទៅ​មុខ​លែង​រួច ។

ហេតុ​ការណ៍​នេះ​បាន​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១ និង៤០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣​ ​​ក​ក្កដា ​​២០១៥ តាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី​មុខ​វិមាន​សន្តិភាព ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ​ខ​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

​បុរស​ដែល​បើករថយន្ត​បុក​បង្គោល​ភ្លើង​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ស្វិតជើង​ខាងឆ្វេង​ម្ខាង បើករថយន្ត​មួយ​គ្រឿង​ម៉ាក​RAV4​ ស៊េរី​ឆ្នាំ​២០០២​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ  2AA-4018 ។

​បើ​តាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បានឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធរុ​ស្សី​ក្នុង​ទិ​ស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​មុខ​វិមាន​ស​ន្ថិ​ភាព​ដែល​ជា​កន្លែង​កើតហេតុ​ស្រាប់តែ​រថយន្ត​បាន​រេចង្កូត​មក​ខាងស្តាំ​ដៃ​ ហើយ​ក៏​បុក​នឹង​ប​ង្កោ​ល​ភ្លើង​តែ​ម្តង​ទៅ ។ ពេល​ដែល​បុក​ភ្លាម​ៗ​នោះ​អ្នកបើកបរ​ហាក់​នៅ​មិន​ទាន់​ស្វាង​ស្រា​ទេ ព្រោះថា​ពេល​ដែល​សមត្ថកិច្ច​ទៅ​ដល់​ហើយ​សួរនាំ គឺ​អ្នកបើកបរ​មិន​បាន​ចុះ​ពីរថ​យន្ត​ទេ ហើយ​និយាយ​តែ​ពាក្យ​ដដែល​ៗ​ថា គេ​អត់​មាន​បុក​អីផង ។

ក្រោយ​ពេល​កើតហេតុ​ខាង​កំលាំង​មាន​សមត្ថ​កិច្ច​បាន​ធ្វើការ​វាស់​វែង និង​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​