ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​ជួសជុល និង​កែ​លម្អរ​សួនច្បារ​វិមាន​ឯករាជ្យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់បំព្រង នៅ​ថ្ងៃ​ទី​០២ កក្កដា ២០១៥​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ជួសជុល​សួនច្បារ​វិមាន​ឯករាជ្យ ដោយ​រក្សា​ទម្រង់​ដើម​នៅ​ដដែល ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ទៀត​ថា ការ​ជួសជុល​នេះ​រួម​មាន ការ​ប្តូរ​កម្រាល​ពី​ការ៉ូឡា និង​ខឿន​បេតុង​ ទៅ​ជា​ថ្ម​ម៉ា​ប​ក្រា​នី​ត​គ្រើម, ជួសជុល​អាង​បាញ់​ទឹក, តម្លើង​បង្គោល​ភ្លើង​សួន​ថ្មី, តម្លើង​បន្ទះ​ដែក​ប្រហោង​គ្រប​ជុំវិញ​គល់ឈើ, ដាំ​ជួស​ដើម​ក្ងោក, តម្លើង​បង់​អង្គុយ​ថ្មី, រៀបចំ​ប្រ​ព័​ន្ឋ​ទឹក​ស្រោចស្រព​… ព្រមទាំង​បង្កើត​ផ្លូវ​ឯកទិស​ថ្មី​ភ្ជាប់​ពី​មហាវិថី​ព្រះ​សីហ​នុ​ទៅ​មហាវិថី​ព្រះ​សុរា​ម្រឹត​​ទៀត​ផង ៕