ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំប៉ុង​ហ្គា​ស​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​រង​របួស​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គា​ស​បណ្តាល​ឲ្យ​បែក​ចង្កា និង​បាក់​ធ្មេ​ញ បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​រង​របួស​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គា​ស​បណ្តាល​ឲ្យ​បែក​ចង្កា និង​បាក់​ធ្មេ​ញ បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង នៅ​ភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ សុវណ្ណ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ​។

សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា  ជន​រង​គ្រោះ​នោះ​មានឈ្មោះ លេ​ន ម៉េ​ង​គ្រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​ដឹក​កូន​ដូងប្រេង​ឱ្យ​ក្រុមហ៊ុន​ហ័​ង​អា​ញ់ មាន​ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​ជួល​ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

តាម​សម្តី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​មក​ដូរ​កំប៉ុង​ហ្គា​ស​ចំនួន​៥​កំប៉ុង ហើយ​គាត់​ក៏​បាន​វិច​ខ្ចប់​ឱ្យទៅ​ជន​រង​គ្រោះ ពេល​នោះ​ស្រាប់តែ​កំប៉ុង​ហ្គា​ស​នោះ​ក៏​បាន​ផ្ទុះ​ធ្វើ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង ខណៈនោះ​គាត់​ក៏​បាន​ស្ទុះ​ទៅ​ជួយ​ជន​រង​គ្រោះ​ឃើញ​បែក​ចង្កា ហើយ​ក៏​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាម​រថយន្ត​ដោយ​ខ្លួនឯង ។

លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ខាងលើ​របួស​បែក​ចង្កា និង​បាក់​ធ្មេញ​១ ឥឡូវ​កំពុង​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សូម​អាជីវករ និង​អ្នក​ប្រើប្រាស់​កំប៉ុង​ហ្គា​ស​ទាំងអស់ មេត្តា​កុំ​ប្រើ និង​លក់​កំប៉ុង​ហ្គា​សណា​ដែល​ចាស់​ៗ ឬ​កំ​ពិត ដែល​អាច​បណ្តាល​មាន​គ្រោះថ្នាក់​ជាយថាហេតុ ដូច​បុរស​ដែល​មាន​គ្រោះថ្នាក់​ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ខាងលើ​នេះ​ផង​ដែរ ៕