ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ស៊ី​បូមទឹក​ជិត​១៥០​គ្រឿង​កំពុង​បូមទឹក​ដាក់​ស្រូវស្រាល​ដែល​កំពុង​ត្រូវការ​ទឹក​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ម៉ា​ស៊ី​បូមទឹក​ជិត​១៥០​គ្រឿង​បាន​បូមទឹក​ដាក់​ស្រែ​ស្រូវស្រាល​ដែល​កំពុង​ត្រូវការ​ទឹក​ប្រមាណ​៣០០​ហិតា នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ ។

ខេត្តបន្ទាយមានជ័យ ៖ ម៉ា​ស៊ី​បូមទឹក​ជិត​១៥០​គ្រឿង​បាន​បូមទឹក​ដាក់​ស្រែ​ស្រូវស្រាល​ដែល​កំពុង​ត្រូវការ​ទឹក​ប្រមាណ​៣០០​ហិតា នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ ។

លោក​នី នឿ​ន ប្រជា​កសិករ​នៅ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា នៅ​ក្រុង​សិរី​សោភ័ណ​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ធ្វើ​ស្រូវស្រាល​ក្នុង​មួយ​រដូវ​បាន​២​ទៅ​៣​ដង ហើយ​ទទួលផល​ប្រសើរ​ជាង​ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។ តែ​នៅ​ឆ្នាំ​២០១៥​នេះ នៅ​ដើមរដូវ​ប្រជា​កសិករ​ដែល​ភ្ជួរ​រាស់ និង​ព្រោះ តែ​ជួប​គ្រោះ​រាំង​ស្ងួត ដែល​ប្រឈម​នឹង​ស្រូវ​ស្វិត និង​ងាប់ តែ​នៅ​ដើមខែ​មិថុនា​មាន​ភ្លៀង​ធ្លាក់​បណ្តាល​មានទឹក​ក្នុង​ប្រព័ន្ធ​ប្រឡាយ​មេ​ប្រជា​កសិករ​បាន​នាំ​គ្នា​បូម​ដាក់​ស្រែ​ស្រូវស្រាល ។

លោក​យឹ​ម ប៊ុ​ន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​នៅ​ផ្នែក​ខាងលើ​ហើយ​ទឹក​មាននៅ​ក្នុង​ស្ទឹង​ហូរ​ចូល​ប្រឡាយ​មេ ហើយ​ប្រជា​កសិករ​បាន​នាំ​គ្នា​បូ​ប​ទឹក​ដាក់​ស្រែ​ស្រូវស្រាល​នៅ​ក្រុង​សិរី​សោភ័ណ​មាន​ម៉ាស៊ីន​ប្រមាណ​១៥០​គ្រឿង​ដែល​បូម​ដាក់​រយះ​ពេល​ជិត​១​ស​ប្តា​ហ៍​នេះ​បាន​ប្រមាណ​ជិត​៣០០​ហិតា ។

លោក​បាន​បញ្ជាក់​ថា នៅ​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​ដែល​មាន​៩​ស្រុក​/​ក្រុង​ក្រោយ​ពេល​ដែល​ទទួល​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ខែមិថុនា មានទឹក​តាម​ប្រព័ន្ធ​ប្រឡាយ​មេ​ដើម្បី​បូម​ដាក់​ស្រែ​ស្រូវប្រាំង ដែល​ត្រូវការ​ទឹក​នៅ​ក្រុង​សិរី​សោភ័ណ និង​ស្រុក​មង្គល​បូ​រី ៕