ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណបុរសដែល​ទះកំផ្លៀង​សិស្សស្រី​ជាមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅបុរសម្នាក់​ដែលគេឃើញក្នុងវីដូឃ្លីប​ប្រើអំពើហិ.ង្សាទះកំផ្លៀង​សិស្សស្រីម្នាក់នៅក្នុងវិទ្យាល័យ ជា ស៊ីម បឹងកេងកង​កាលពី​

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅបុរសម្នាក់​ដែលគេឃើញក្នុងវីដូឃ្លីប​ប្រើអំពើហិង្សាទះកំផ្លៀង​សិស្សស្រីម្នាក់នៅក្នុងវិទ្យាល័យ ជា ស៊ីម បឹងកេងកង​កាលពី​រសៀលថ្ងៃទី០១​ កក្កដា ២០១៥​ ជាមន្រ្តីរាជការនៅ​ទីស្តីការគណៈរដ្ឋមន្រ្តី​ ឈ្មោះ ទេព ឃុន​ អាយុ៤៩ឆ្នាំ ​ស្នាក់នៅផ្ទះលេខ ​២០JF​ ក្រុម២ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន ។

រីឯជនរងគ្រោះ​ជាសិស្សស្រី ​ឈ្មោះ ញ៉ែម ចាន់ធី ​អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២៩​ ក្រុម២៣​ ភូមិ៣ ផ្លូវ២៩៤ ​សង្កាត់បឹងកេងកង១​ ។ មកដល់​រសៀល​ថ្ងៃទី០២កក្កដានេះ ​ជនដៃដល់ដែល​ត្រូវឃាត់ខ្លួន​ក្រោយពេលកើតហេតុនោះ ​កំពុងសាកសួរនិងឃុំខ្លួន​នៅអធិការនគរបាល​ខណ្ឌចំការមន ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕