ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​​លោកមេប៉ុស្តិ៍​ប្រាសាទព្រះវិហារ​ដើរ​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង ខណៈ​ដើរជីកទំពាំង

8 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ បុរស​២​នាក់​ពូ​និង​ក្មួយ​ខណៈ​ដើ​ទៅ​រក​ជីក​ទំពាំង​ដើម្បី​យក​មក​ស្ល​ហូប ស្រាប់តែ​បាន​ដើរ​ជាន់​មីន​ផ្ទុះ បណ្តាល​ឱ្យ​បុរស​ជា​ក្មួយ​ដាច់​ជើង​ខាងឆ្វេង និង​ជើង​ស្តាំ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០២ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ទំនប់​ទឹក ខាង​មុខ​ប្រាសាទព្រះវិហារ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហន សីឡា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត  ខេត្តព្រះវិហារ ត្រូវជា​កូនបង្កើត​របស់​លោក​អនុសេនីយ៍ឯក ទូច សៀម ជា​មន្ត្រី​នគ​បាល​ការពារ​ប៉ុ​សិ៍្ត​ប្រាសាទព្រះវិហារ នៅ​វរ​សេនា​តូច​នគ​បាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥  ។ ចំណែក​បុរស​ជា​ពូ​មិន​ត្រូវ​បាន​រង​របួស​អ្វី​ទេ ហើយ​ក៏​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ ភ្លាម​នោះ​ត្រូវ​បាន​កំលាំង​នគ​បាល​ការពារ​ព្រំដែន​គោក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទី​ពេទ្យ​អគ្គបញ្ជាការ ឃុំ​ស្រអែម ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ខាងលើ ត្រូវ​ក្រុម​គ្រូពេទ្យ​អគ្គ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ​១៦​មក​រា​ខេត្តព្រះវិហារ​បន្ត ៕