ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB​សម្លឹង​ឃើញ​សេដ្ឋកិច្ច​ចិន​បន្ថយ​នៅ​ត្រឹម​7,1%

8 ឆ្នាំ មុន

ធនាគារពិភពលោក (WB) មាន​ក្តី​រំពឹង​ថា​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​បន្ថយ​មក​នៅ​ត្រឹម​៧,១%​សម្រាប់​ឆ្នាំ​២០១៥​នេះ ពោល​គឺ​កើនឡើង​បន្តិច​ប៉ុណ្ណោះ​ធៀប​នឹង​ការ​វាយតម្លៃ​ទុក​កាលពី​ពេល​ខែ​មុន​ថា

ធនាគារពិភពលោក (WB) មាន​ក្តី​រំពឹង​ថា​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​បន្ថយ​មក​នៅ​ត្រឹម​៧,១%​សម្រាប់​ឆ្នាំ​២០១៥​នេះ ពោល​គឺ​កើនឡើង​បន្តិច​ប៉ុណ្ណោះ​ធៀប​នឹង​ការ​វាយតម្លៃ​ទុក​កាលពី​ពេល​ខែ​មុន​ថា សម្រេច​បាន​ក្នុង​រង្វង់​៧% ។

ម្យ៉ាងទៀត​សេដ្ឋកិច្ច​ចិន​អាច​នឹង​បន្ត​ថយ​ចុះ​រហូត​ដល់​ទៅ​៦,៩%​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ គឺជា​កម្រិត​ស្ទុះ​យឺត​ជាង​មុន ប៉ុន្តែ​កាន់តែ​មាន​តុល្យភាព​និង​ភាព​អាច​ជួយ​ទ្រទ្រង់​រួច​នៅ​លើ​គន្លង​ប្រក្រតី​ភាព​ថ្មី​មួយ​សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​លើ​ពិភពលោក​មួយ​នេះ ។

សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​បាន​និយាយ​ថា ក្នុង​ដំណើរ​រយៈពេល​ខ្លី​នៃ​ការ​បង្អន់ល្បឿន​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មាន​ន័យ​ថា រដ្ឋាភិបាល​កំពុង​លុកលុយ​ចូល​ទៅ​ក្នុង​ការ​កែសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​គោលនយោបាយ​ដើម្បី​កត់សម្គាល់​ពី​ភាព​ងាយ​រង​គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ ។ ចំណែក​ក្នុង​រយៈពេល​ជា​មធ្យម​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ កំពុង​ជួយ​ឲ្យ​ចិន​ក្នុង​ការ​បង្កើន​ម៉ូ​ដែល​កំណើន​របស់​ខ្លួន​បន្តិច​ម្តង​ៗ​ពី​ការ​ផលិត​រហូត​ដល់​សេវាកម្ម​ពី​ការ​វិនិយោគ​ទៅ​ប្រើប្រាស់ និង​ពី​នាំ​ចេញ​ទៅ​ក្នុង​ការ​ចំណាយ​ក្នុងស្រុក ។

តាម​របាយការណ៍​ប្រទេស​ចិន​ក៏​បាន​ចាប់ផ្តើម​ដាក់​កម្រិត​នូវ​វិធានការ​លើកទឹកចិត្ត​ក្នុង​ទិស​ដៅ​ការពារ​សេដ្ឋកិច្ច​ពី​ការ​បង្អន់​ល្បឿនខ្លាំង​ពេក ។ ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ចិន​កំពុង​ផ្លាស់​ប្តូរ​សន្សឹម​ៗ ។

សេដ្ឋកិច្ច​ចិន​បាន​កើនឡើង​៧%​ធៀប​នឹង​ឆ្នាំ​មុន​នៅ​ក្នុង​ត្រីមាស​ទី​១​នេះ បន្ទាប់​ពី​ពង្រីក​បាន​៧,៤%​ក្នុងអំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០១៤ ៕