ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ក្តី​​កង្វល់​របស់​លោក​កែប ជុតិមា គឺរំដោះ​ជំនន់​ទឹក​ភ្លៀង​បញ្ចៀស​ការ​ជន់លិច

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:២៦

លោក​អភិបាល​រាជធានី​ទៅ​ពិនិត្យ​ការ​សំអាត​ស្ថានីយ​បូមទឹក​ចតុមុខ ​ការ​សំអាត​ស្ថានីយ​បូមទឹក​ចតុមុខ

ណារិទ្ធ

លោក​អភិបាល​រាជធានី​ទៅ​ពិនិត្យ​ការ​សំអាត​ស្ថានីយ​បូមទឹក​ចតុមុខ

រាជធានីភ្នំពេញ ៖ បញ្ហា​ជំនន់​ទឹក​ភ្លៀង​ គឺ​ជា​ក្តី​កង្វល់​ខ្លាំង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ជា​ពិសេស​ភាព​ខ្វល់​ខ្វាយ​របស់​លោក​កែប​ ជុតិមា ដែល​​តែង​តែ​គិត​គូរ​ មានន័យ​ថា ឱ្យ​តែ​មេឃ​ឡើង​​ងងឹត​ពណ៌​ខ្មៅរក​កល​ភ្លៀង គឺ​ជា​ក្តី​បារម្ភ​ព្រោះ ខ្លាច​ជន់​លិចទី​ក្រុង​ ទោះ​ជា​មាន​ការ​រៀប​ចំ​ប្រព័ន្ធ​លូ​ ប្រឡាយ​​ ឬស្ថា​នីយ​បូម​ទឹក​រួច​​​ក្តី​ ។​ទោះ​ជា​យ៉ាង​ណា​ក្នុង​ឆ្នាំ​នេះ​ឆ្លង​កាត់​​​ភ្លៀង​ប៉ុន្មាន​មេធំៗ​​ជាប់​ៗ​គ្នា គេសង្កេត​ឃើញ​​​មាន​ភាព​ប្រសើរ ហាក់​មិន​មាន​ការជន់​លិច​ ឬ​ដក់​ទឹក​ត្រាំ​ត្រែង​នោះ​ទៀត​ទេ ដោយ​សារ​​តែ​ការ​ខិត​ខំប្រឹង​ប្រែង​រិះរក​គ្រប់​មធ្យោ​បាយ​ ក្នុង​ការ​សំរួល​ប្រព័ន្ធ​​បង្ហូរ​ទឹក​ស្អុយ​ក្រោម​ដី​ ហើយ​​​រំពឹង​ថានា​ពេល​ឆាប់ៗ​ខាង​មុខនេះ បន្ទាប់​ពី​ស្ថានីយ​បូម​ទឹក​កប់​ស្រូវ​ដំណើរ​ការ​ទី​ក្រុង​ភ្នំពេញ​​នឹងលែង​លិច​​ទៀត​ហើយ ។


ផ្តើម​ចេញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ លោក​កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ​ ​តែងចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ទឹក ឬពេល​ខ្លះ​លោក​បាន​ចុះទៅ​កាយ​សំរាម ​បើក​មាត់​លូ​ផង​ដែរ​នៅ​ពេល​ភ្លៀង។ ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី៥​ កញ្ញា ២០១០ ក្នុង​ពេល​កំពុង​ភ្លៀង​ធ្លាក់​មួយមេ​យ៉ាង​ធំ​ដែល​មានរយៈពេល២​ម៉ោង​ លោក​បាន​ដឹក​នាំ​មន្ត្រីជំនាញ​ក្រោមឱវាទ​ចុះ​ពិនិត្យ​ស្ថាន​ភាពទឹក​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ ជាពិសេស​ពិនិត្យ​តាមស្ថានីយ​បូម​ទឹក​ដើម្បី​ជា​ការ​ដាស់​តឿន​​ឱ្យ​មន្ត្រី​ទទួល​ខុសត្រូវ​យក​ចិត​្ត​ទុក​ដាក់​ជំរុញ​ការ​សំរួល​ប្រព័ន្ធ​បង្ហូរទឹក​នេះឱ្យរួចបានលឿន ។


ការចុះ​ពិនិត្យស្ថានីយ​បូម​ទឹក​ទាំង​៤ទី​តាំង​តាម​ដង​ទន្លេ​សាប​ចាប់​ពី​សាល​សន្និសីទ​ចតុមុខ​ដល់​មុខ​ផ្សារ​រាត្រី​ដែល​ស្ថិត​ក្នុង​គំរោង​ការ​ពារ​ទឹក​ជំនន់ និងកែ​លំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជ​ធានី​ភ្នំពេញ​ជំហាន​ទី២ ជា​ជំនួយ​ឥត​សំណងរបស់​ប្រទេសជប៉ុន​សំណង់ស្ថា​នីយ​បូម​ទឹក​ទាំង៤​ទី​តាំង​នេះ​នឹង​ត្រូវសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នាថ្ងៃទី​១៦ កញ្ញា ខាង​មុខនេះ ។ លោក​កែប​ជុតិមា បានណែ​នាំ​ឱ្យ​អង្គ​ភាព​លូ​ទឹក និង​បូម​ទឹក​ត្រូវ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​កាយ​សំរាម​ចេញ​ពី​មុខក្បាលបូម​ ជាពិសេស​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​​ម្តងៗ ព្រោះ​សំរាម និងកាក​សំណល់​ផ្សេងៗ​​​ជា​ឧបសគ្គ​ដែល​ធ្វើឱ្យ​ស្ទះ​ទឹក ​ជា​​ចាំ​បាច់​ត្រូវ​ដាក់​កំលាំង​កម្មករប្រចាំ​ការ​​ឱ្យ​កាយចេញ​​​ជា​ប្រចាំ ។


ភ្លៀង​មួយមេ​នារសៀល​ថ្ងៃ​ទី៥ ​កញ្ញា សង្កេត​ឃើញ​​ថា ការ​ស្ទះ​ទឹក​មាន​ការ​ថយ​ចុះ​ក្នុង​ភូមិ​សាស្ត្រ​រា​ជ​ធានី​ភ្នំពេញ​​ ។ លោក​កែប​ ជុតិមា​​ បាន​ណែនាំដល់​មន្ត្រី​ក្រោម​ឱវាទ​ និង​អាជ្ញាធរ​ដែន​ដី​​គ្រប់​សង្កាត់ ខណ្ឌ ត្រូវចុះ​មើល​លូ​ពេល​មានភ្លៀង​ធ្លាក់នៅ​ក្នុង​ភូមិ​សាស្ត្រ​របស់ខ្លួន។ ​ស្ថានីយ​បូម​ទឹកបឹង​ត្របែក​ជា​ស្ថា​នីយ​មួយដ៏​សំខាន់​ក្នុង​ចំណោម​ស្ថានីយ​ទាំង​៩បាន​ដំណើរ​ការ​បូម​យ៉ាង​មមាញឹក​ដោយ​ដំណើរ​​ការ​ម៉ូទ័រទាំង៨​គ្រឿង​ដែលក្នុង​មួយ​គ្រឿង​​អាចបូម​ទឹក​បាន៣៦០០​  ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង​ ឯកំលាំង​កម្ម​ករ​ក៏មមាញឹក​ក្នុងការ​កាយសំរាមចេញដែរ៕​​        ​ 

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd