ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនអ្នកស្លា.ប់​ដោយការលិចនាវា​នៅហ្វីលីពីនកើន​ដល់៣៦នាក់

8 ឆ្នាំ មុន

ហ្វីលីពីន ៖ សេចក្តីរាយការណ៍​នៅប៉ុនា្មននាទីមុននេះ ​បានឲ្យដឹងថា ​ចំនួនមនុស្សស្លា.ប់​ដោយសារ​លិចនាវានៅភាគកណ្តាល​ប្រទេសហ្វីលីពីនបានកើន​ដល់​៣៦​នាក់​ហើយ ។

ហ្វីលីពីន ៖ សេចក្តីរាយការណ៍​នៅប៉ុនា្មននាទីមុននេះ ​បានឲ្យដឹងថា ​ចំនួនមនុស្សស្លាប់​ដោយសារ​លិចនាវានៅភាគកណ្តាល​ប្រទេសហ្វីលីពីនបានកើន​ដល់​៣៦​នាក់​ហើយ​ ក្នុងនោះមនុស្ស១១៨នាក់បានត្រូវសង្គ្រោះ។

អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​​ខាង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​បាន​និយាយ​ថា ​​នាវា​ដឹក​អ្នក​ដំណើរ​​មួយគ្រឿង​បានលិចនៅថ្ងៃ​ទី​០២ កក្កដា ក្នុង​ដែន​ទឹក​​នៃ​កោះ​មួយ​នៅ​ភាគ​កណ្តាល​ហ្វី​លី​ពីន​ ក្នុង​នាវា​នោះ​មាន​​មនុស្ស​១៨៩​នាក់​។

លោក​ CIRACO TOLIBAO ​សមា​ជិក​ការិយាល័យ​​ទទួល​បន្ទុក​គ្រប់​គ្រង​​គ្រោះ​មហន្ត​រាយ​មូល​ដ្ឋាន​ ​បញ្ជាក់​ប្រាប់​ ​AFP ថា​ ពួក​អ្នក​ជួយ​​សង្គ្រោះ​អាច​ស្រង់​អ្នក​នៅ​រស់​រាន​មាន​ជិវិត​​ជា​ច្រើន​សិប​នាក់​​ដែល​ជាប់​​ក្នុង​នាវា​ឈ្មោះ KIM NIRVANA ​ដែល​ផ្អៀង​ក្រឡាប់​លិច​​នៅ​កន្លែង​មួយ​​ចម្ងាយ​១​គីឡូ​ម៉ែត្រ​ពី​កំពង់​ផែ​ ORMOC ៕