ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ប៉ាក​សន្យា​ពង្រឹង​ការ​ធានា​រ៉ាប់រង​ការងារ

8 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី ប៉ាក យ៉ុ​ន​ហេ បាន​សន្យា​កាលពី​ថ្ងៃ​ពុធ ទី​១ កក្កដា ថា នឹង​ពង្រឹង​កម្មវិធី​ធានា​រ៉ាប់រង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​សម្រាប់​បណ្តា​កម្មករ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង

សេ​អ៊ូ​ល ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី ប៉ាក យ៉ុ​ន​ហេ បាន​សន្យា​កាលពី​ថ្ងៃ​ពុធ ទី​១ កក្កដា ថា នឹង​ពង្រឹង​កម្មវិធី​ធានា​រ៉ាប់រង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​សម្រាប់​បណ្តា​កម្មករ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​ស្ថិរភាព​ទីផ្សារ​ការងារ ។

ទោះជា​យ៉ាងណា លោកស្រី​ពុំ​បាន​លើក​ឡើង​លម្អិត​ថា តើ​ត្រូវ​ជំរុញ​រៀបចំ​មុខងារ​នៃ​ការ​ធានា​រ៉ាប់​ការងារ​ដោយ​របៀប​ណា​ឡើយ​ដើម្បី​ផ្តល់​គុណប្រយោជន៍​ដល់​ការ​ធានា​រ៉ាប់រង​លើ​អ្នក​អត់​ការងារ​ធ្វើ យ៉ាង​ហោច​ក៏​៨​ខែ​ដែរ​សម្រាប់​កម្មករ​ដែល​មាន​សិទ្ធិ​ទទួល​បាន (​ខណៈ​រោងចក្រ​អត់​មានការ​ធ្វើ​) ។

លោកស្រី​បាន​លើក​ឡើង​នៅ​ក្នុង​សារ​ជា​វី​ដេ​អូ​មួយ​នៅ​ក្នុង​អំឡុង​ការ​ចូលរួម​ពិធី​ប្រារព្ធ​ខួប​ទី​២០ នៃ​ការ​បង្កើត​កម្មវិធី​ធានា​រ៉ាប់រង​។ លោកស្រី​ប៉ាក ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ស្រុះស្រួល​រវាង​កម្មករ និង​រដ្ឋាភិបាល​ដើម្បី​រក​ដំណោះស្រាយ​ថ្មី​ដូច​ជា បញ្ហា​ទីផ្សារ​ការងារ​ទី្វ​ភាព ភាព​ខុស​គ្នា​នៅ​ក្នុង​ការ​ចំណាយ និង​សន្តិសុខ​ការងារ​រវាង​កម្មករ​ធ្វើការ​ទៀងទាត់ និង​មិន​ទៀងទាត់​ជាដើម ។

ក្នុង​ខែឧសភា អត្រា​អត់​ការងារ​ធ្វើ​ស្ថិត​នៅ​ក្នុង​កម្រិត​៣,៨% ធា្ល​ក់​ចុះ​ពី​បរិមាណ​៣,៩% កាលពី​ខែមេសា ។ ប៉ុន្តែ​ទោះជា​យ៉ាងណា តួលេខ​នេះ​បាន​កើនឡើង​០,២​ពិន្ទុ ធៀប​នឹង​ឆ្នាំ​មុន ៕