ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ខ្មែរ​ឆ្ងាញ់​ពេក!!

8 ឆ្នាំ មុន

​ប៉ែក​ខាងលិច​គ្រាន់តែ​ខ្មែរ​ម្ចាស់​ទឹកដី​ដោត​បង្គោល​ឈើ​មួយ​ជា​តម្រុយ​សម្រាប់​ស្ថាបនា​ផ្លូវលំ ត្រូវ​ទាហាន​សៀម​គំរាម​ឱ្យ​ដក​ចេញ​… រីឯប៉ែក​ខាងកើត​…​ យួន​ដូច​ជា​មិន​ឆ្អែត​សោះ​ រឿង​ចង់បាន​ដី​ខ្មែរ​… ​យក​ដី​ខ្មែរ​ចង់​អស់ហើយ​តាំងពី​អតីតកាល​…​ នៅ​តែ​ចង់​បេះ​ប្រឡេះ​ទៀត ។

មក​ដល់​សម័យនេះ​ហើយ បញ្ហា​ព្រំដែន​នៅ​តែ​មានការ​រំលោភ ​និង​មាន​ទំនាស់​ដដែល​… ​មិន​ចេះ​ឆ្អែត​សោះ ​ពី​ប្រទេស​ធំៗជិតខាង ។

​ប៉ែក​ខាងលិច​គ្រាន់តែ​ខ្មែរ​ម្ចាស់​ទឹកដី​ដោត​បង្គោល​ឈើ​មួយ​ជា​តម្រុយ​សម្រាប់​ស្ថាបនា​ផ្លូវលំ ត្រូវ​ទាហាន​សៀម​គំរាម​ឱ្យ​ដក​ចេញ​… ​ត្រង់​សៀម​យក​ត្រាក់ទ័រ​ មក​ភ្ជួរ​ធ្វើស្រែ​លើ​ដី​ខ្មែរ សៀម​គ្នា​គេ​សម្ងំ​ឈឹង​… ​មិនមែន​ធ្វើស្រែ​តែ​ឆ្នាំ​នេះ​ទេ គឺ​ធ្វើ​រាល់​ៗឆ្នាំ ។ នេះ​មក​ពី​ដី​ខ្មែរ​ឈ្ងុយ​ឆ្ងាញ់​ពេក ! មក​ពី​យល់​ថា​ ខ្មែរ​មាន​គ្នា​តិច​ពេក !!

បើ​កុំ​របប​ខ្មែរក្រហម ខៀវ សំ​ផ​ន សម្លាប់ ម្ល៉េះ​ខ្មែរ​មាន​យ៉ាងតិច​ ក៏​លើស​ពី​២០​លាន​នាក់​ដែរ មិនមែន​ជាង​១០​លាន ​ដូច​សព្វថ្ងៃ​ទេ ។ រឿងរ៉ាវ​នៅ​ប៉ែក​ខាងលិច​ប្រទេស​មាន​ច្រើន​ណាស់​រាប់​មិន​អស់​ទេ ដែល​សៀម​បង្កទំនាស់​…

រីឯប៉ែក​ខាងកើត​…​ យួន​ដូច​ជា​មិន​ឆ្អែត​សោះ​ រឿង​ចង់បាន​ដី​ខ្មែរ​… ​យក​ដី​ខ្មែរ​ចង់​អស់ហើយ​តាំងពី​អតីតកាល​…​ នៅ​តែ​ចង់​បេះ​ប្រឡេះ​ទៀត ។
យួន​ជា​សម​មិត្ត​រឹង​មាំ​ណាស់​ជាមួយ​ខ្មែរ​… ​ជា​សម​មិត្ត​កំពុង​ហុតទឹកសម្លឹងកាក​ទេ​ដឹង ? នេះ​មក​ពី​ដី​ខ្មែរ​ឈ្ងុយ​ឆ្ងាញ់​ពេក ! មក​ពី​ខ្មែរ​មាន​គ្នា​តិច​ពេក​… ​ខំប្រឹង​ជួយ​សម្លាប់​ដែរ តែ​សម្លាប់​មិន​អស់​…​ស្តាយ​ណាស់​ទេ​ដឹង !!

ដី​ខ្មែរ​ឈ្ងុយ​ឆ្ងាញ់​ណាស់ ! សូ​ម្បី​ឈើ​ខ្មែរ​ ដឹក​ជញ្ជូន​ពី​ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹង​ត្រែង កំពង់ស្ពឺ ។​ល​។ តម្រង់​ជួរ​ក្បាល​យក​ទៅ​ឱ្យ​យួន​រាល់​ៗ​ឆ្នាំ ។​ល​។

ឱ ! ឈ្មួញ​ខ្មែរ​ទុច្ចរិត​អើយ​… ​ឱ ! មន្ត្រី​ពូកែ​ឃុបឃិត​ទាំងឡាយ​អើយ​…​ ល្មម​ភ្ញាក់រឭក​ខ្លះ​ៗ​ហើយ បាន​ទេ ? ​!!!

មក​ពី​ដី​ខ្មែរ​យើង​ឈ្ងុយ​ឆ្ងាញ់​ពេក ! ឆ្ងាញ់​ទាំង​ដី​…​ឆ្ងាញ់​ទាំង​ព្រៃឈើ​…​ឆ្ងាញ់​ជាងគេ​គឺ​ប្រាង្គ​ប្រាសាទ​ទាំងឡាយ​…

ចាំ​ឱ្យ​ច្បាស់​…​យួន​និង​សៀម ដូច​តែ​គ្នា​ទេ !!

សុំ​កុំ​វ៉ៃ​គេ​…​ហើយ​ធ្វើ​ម៉េច​កុំឱ្យ​គេ​វ៉ៃ​យើង !!

នឹកឃើញ​ចាស់​ខ្មែរ​ពី​បូរាណ​ចារ​ទុក​ថា​…​យួន​មិន​ចោល​ពុត សៀម​ឧបទ្រព​មិន​ចោល​ចែចូវ​…​ អត់​ខុស​មែន !!!
                      អា​ឡេវ