ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ផ្តល់​អំណោយ​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ប្ញស្សី​កែវ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១​ កក្កដា​ ​២០១៥ បាន​ធ្វើ​ពិធី​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ​និង​ថវិកា​ចំនួន​៤​លាន​រៀល​ដល់​អនុ​សាខា​កាក​បាទ

រាជធានី​ភ្នំពេញ ៖​ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​១​ កក្កដា​ ​២០១៥ បាន​ធ្វើ​ពិធី​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ​និង​ថវិកា​ចំនួន​៤​លាន​រៀល​ដល់​អនុ​សាខា​កាក​បាទ​ក្រហមកម្ពុជា​ខណ្ឌឫស្សីកែវ​ដើម្បីនាំ​យក​ទៅ​ចែក​ជួន​ដល់​ជន​រង​គ្រោះ​បន្ត​ទៀត​។

ពិធី​នេះ​បាន​រៀបចំ​នៅ​ក្នុង​បរិវេណ​វត្ត​ញាណ​រង្សី ស្ថិតនៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដោយ​មានការ​ចូលរួមទទួល​អំណោយ​ពី​លោក​ជា ពិសី ជា​អនុប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខណ្ឌឫស្សីកែវ ជា​តំណាង​លោក​ធុ​យ សា​ខន អភិបាល​ខណ្ឌឫស្សីកែវ និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ខណ្ឌឫស្សីកែវ និង​មានការ​និមន្ត​ប្រគល់​ដោយ​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​ខឹ​ម សម្បត្តិ​ ព្រមទាំង​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត​ចំនួន​៤​ក្នុង​ខណ្ឌ​ដែល​ជា​ម្ចាស់​អំណោយ​ផង​ដែរ​។

​​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ ខឹ​ម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា ​និង​ជា​ចៅអធិការ​វត្ត​ញាណ​រង្សី បានមាន​សង្ឃ​ដិ​កាឱ្យ​ដឹង​ថា​ អំណោយ​ដែល​ប្រគល់​ឲ្យ​អនុ​សាខា​កាកបាទ​ក្រហម​ខណ្ឌ​កម្ពុជា​ឫស្សី​កែវ​នៅពេល​នេះ​ គី​បាន​មក​ពី​ការ​ចូលរួម​ពី​ព្រះ​ចៅអធិការ និង​ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទួល​សុវណ្ណ​រ៉ា​ម​ ហៅ​វត្ត​ទួល​សង្កែ​, វត្ត​ឧត្តរា​វ​តី​, វត្ត​ទួល​សន្តិ​វ័ន​ ហៅ​វត្ត​ទួល​អស់​លោក វត្ត​ញាណ​រង្សី និង​វត្ត​កោះ​ពោធិ៍​វង្ស​ រួម​ទាំង​ជាមួយ​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព