ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២នាក់​ និង​ម៉ា​ទឹកកក​១០​កញ្ចប់នៅ​ខណ្ឌ​ប្ញស្សី​កែវ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ប្ញស្សី​កែវ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការ​ពារ​សង្កាត់​​ឃាត់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​ទៀប​ភ្លឺ​

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ប្ញស្សី​កែវ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការ​ពារ​សង្កាត់​​ឃាត់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២ កក្កដា នៅ​ចំណុច​មុខ​ខ្លោង​ទ្វារ​វិទ្យា​ល័យ​ប្ញស្សី​កែវ​ ស្ថិត​ក្នុង​ភូមិ​​មិត្ត​ភាព​ សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ​។

ជន​សង្ស័យ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​សេង អ៊ូ​មីន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​២ និង​ម្នាក់​ទៀត​ឈ្មោះ​ខឿន មករា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វី​វ៉ា​ធ្វើ​សកម្ម​ភាព​ដើរ​ចែក​ចាយ​គ្រឿង​ញៀន​​នៅ​ចំណុច​ខាង​លើ​ ក៏​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ឃាត់​បាន​ជាក់​ស្តែង​ ដក​ហូត​បាន​ម៉ា​ទឹកកក​១០​កញ្ចប់​ ​ម៉ូតូ​វី​វ៉ា​១​គ្រឿង​ និង​លុយដុល្លារ​​ក្លែង​ក្លាយ២០​ដុល្លារ លុយ​ខ្មែរ​៤.០០០​រៀល​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចាត់​ការ​តាម​ច្បាប់​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព