ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ខ្យល់​​​រលំ​ដើម​ឈើសង្កត់​រថយន្ត​​​​ខូច​ខាត​​​​៧គ្រឿងនៅ​ខណ្ឌ​ដូន​ពេញ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការណ៍​សាលា​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១ ​កក្កដា ​​២០១៥ ​​​ភ្លៀង​លាយ​ខ្យល់ បាន​បណ្តាល​ឲ្យដើម​អំពិល​មួយ​ដើម

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការណ៍​សាលា​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១ ​កក្កដា ​​២០១៥ ​​​ភ្លៀង​លាយ​ខ្យល់ បាន​បណ្តាល​ឲ្យដើម​អំពិល​មួយ​ដើមដួល​រលំសង្កត់​លើរថយន្តចំនួន​៣​គ្រឿង និង​របង​សួនច្បារ តាម​បណ្តោយផ្លូវ​លេខ​១០៨ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ ដើម​ត្របែកព្រៃ​មួយ​ដើម​ទៀត​នៅលើ​កំណាត់​ផ្លូវ​លេខ១០៨​ក៏​បាន​ដួល​រលំ ហើយ​សង្កត់​រថយន្ដ​ពីរ​គ្រឿង​ផង​ដែរ ។

​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក នៅ​ជិត​ស្ថានីយ​ប្រេង​តូ​តា​ល់ និង​នៅ​ក្បែរភោជនីយដ្ឋា​ន​មណ្ឌលគិរី​ទី​២ មាន​ដើម​ជ្រៃ​មួយ​ដើម អាយុកាល​រាប់​សិបឆ្នាំ​នោះ​ក៏​រលើង​ឬ​ស​ដួលរលំ​កាត់​ផ្លូវបណ្ដាលឱ្យ​សង្កត់​រថយន្ដ​ចំនួន​២​គ្រឿង​ផង​ដែរ ។ ​ដោយ​ឡែក​នៅ​រង្វង់​មូល​គួ​ច​កាណុង សង្កាត់​ស្រះ​ចក បង្គោល​ភ្លើង​មួយ​ដើម​​បាន​ដួល​រលំ ប៉ុន្ដែមិន​ប៉ះពាល់​ដល់រថយន្ដ ម៉ូតូ​ ឬ​អ្នកដំណើរ​នោះទេ ។

​របាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា ​​នៅ​ក្នុង​ហេតុ​ការណ៍​ខាងលើ​មិន​មាន​មនុស្ស​ណាម្នាក់​រង​របួស​​ទេ​ គ្រាន់តែ​ខូចខាត​រថយន្ត​៥​គ្រឿងប៉ុ​ណ្ណោះ​៕​