ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹកស្អែក សាលាដំបូង​បន្ត​សាកសួរ​មនុស្ស​១៧​នាក់​ពាក់ព័ន្ធ​ពី​បទ​បន្លំ​ឯកសារ និង​ប្រឡង​ជំនួស​អ្នក​ដទៃ​ដើម្បី​ធ្វើការ​នៅ​កូរ៉េ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស​ចំនួន​១៧​នាក់​ជាប់​ពាក់ព័ន្ធ​ពី​បទ​បន្លំ​ឯកសារ និង​ប្រឡង​ជំនួស​អ្នក​ដទៃ​ ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ត្រូវ​​បាន​បញ្ជូន​ទៅ​នគរបាល​ក្រសួងមហាផ្ទៃ​វិញ​​ បន្ទាប់ពី​នាំមកធ្វើការ​សាកសួរនៅ​សាលា​ដំបូង​រាជធានីភ្នំពេញ កាលពី​​ល្ងាច​ថ្ងៃ​ទី​០១ កក្កដា ២០១៥ នេះ ដោយ​ពួក​គេ​នឹង​ត្រូវ​សួរនាំ​ម្តង​ទៀត​​នៅ​ថ្ងៃ​ស្អែក​ទី​០២ កក្កដា ២០១៥ នៅ​សាលាដំបូង​រាជធានី

​ភ្នំពេញ ។

គួរ​រំលឹក​ថា នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​៣០ មិថុនា នេះ​បាន​បញ្ជូន​មនុស្ស​ចំនួន​១៧​នាក់​ទៅ​សាលាដំបូង ជាប់​ពាក់ព័ន្ធ​ពី​បទ​បន្លំ​ឯកសារ និង​ប្រឡង​ជំនួស​អ្នក​ដទៃ​ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ។

លោក​ឧត្តមសេនីយ៍ទោ​សុខ ខេ​ម​រិ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ មិថុនា កំលាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ឃាត់​មុខសញ្ញា​១៧​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ ដែល​បាន​ក្លែងបន្លំ​ឯកសារ​ចូល​ប្រឡង​ជំនួស​អ្នក​ដទៃ​ដើម្បី​ធ្វើតេស្ត​ភាសា​កូរ៉េ​តាម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ​សម្រាប់​ពលករ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ  ។

បច្ចុប្បន្ន​នាយកដ្ឋាន​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ។ មនុស្ស​១៧​នាក់​នោះ​តំណាង​អយ្យការ​កំពុងធ្វើការ​សាកសួរ​នៅ​មិន​ទាន់​ចាត់ការ​យ៉ាងណា​នៅឡើយ​ទេ ។