ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ឧស្សាហកម្ម​ថៃ​រួញ​ខ្លី​7,6%​ក្នុង​ខែឧសភា

8 ឆ្នាំ មុន

បាងកក ៖ ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា តម្រូវការ​ងើបឡើង​វិញ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក និង​ការ​បន្ថយអំណាច​ទិញ​ក្នុងស្រុក បាន​នាំ​ឲ្យ​ទិន្នផល​ឧស្សាហកម្ម​ធ្លាក់​ចុះ​៧,៦%​ក្នុង​ខែឧសភា

បាងកក ៖ ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម​ឲ្យ​ដឹង​ថា តម្រូវការ​ងើបឡើង​វិញ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក និង​ការ​បន្ថយអំណាច​ទិញ​ក្នុងស្រុក បាន​នាំ​ឲ្យ​ទិន្នផល​ឧស្សាហកម្ម​ធ្លាក់​ចុះ​៧,៦%​ក្នុង​ខែឧសភា បើ​ទោះជា​ស្ថានភាព​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ឆមាស​ទី​២​នៃ​ឆ្នាំ​នេះ​ក៏​ដោយ ។

ប្រធាន​ការិយាល័យ​ខាងលើ​បាន​គូសបញ្ជាក់​ថា ការ​ប្តូរ​ទីតាំង​ថ្មី​នៃ​មូលដ្ឋាន​ផលិតកម្ម​សម្រាប់​ផលិតផល​អេ​ឡិច​ត្រូ​និក​នៅ​ឆ្ងាយ​ពី​ថៃ ក៏​ញ៉ាំង​ឲ្យ​មានការ​ធ្លាក់​ចុះ​ទិន្នផល​នៃ​ផលិតផល​ជាក់លាក់​ដែរ ដូច​ជា Hard Disk Drive, រថយន្ត ទូរទស្សន៍ និង​គ្រឿងអលង្ការ ជាដើម ។

ទោះជា​យ៉ាងណា ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម​រំពឹង​នៅ​ការ​រើប​ឡើង​វិញ​នៅ​ក្នុង​វិស័យ​រថយន្ត គីមី ស៊ីម៉ងត៍ និង​សម្លៀក​បំពាក់​ដោយសារ​តម្រូវការ​ខ្លាំង​ជាង​មុន​នៅ​ឆមាស​ក្រោយ ។ ចំណែក​ការ​នាំ​ចេញ​ទៅ​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​មក​នូវ​ទិន្នផល​ឧស្សាហកម្ម​ប្រសើរ​ជាង​មុន​ដែរ ។ ការ​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ពង្រីក​បាន​៩%​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ ។

លោក Udom Wongwiwatthanachai ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម​រំពឹង​ថា​ទិន្នផល​ឧស្សាហកម្ម​នឹង​វិល​ទៅ​រក​កំណើន​វិជ្ជមាន​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​៣ ដោយសារ​ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋ និង​ក្តី​រំពឹង​ពី​ការ​រើប​ឡើង​វិញ​នៃ​វិស័យ​នាំ​ចេញ ៕