ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ច្រាន​ចោលការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជនជាប់ចោទ​៨​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​អំឡុង​ពេល​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ចៅក្រមជា សុខ​ហៀ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​ហឹ​ង ប៊ុ​ន​ថន ជា​តំណាង​អយ្យការ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ នេះ បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ជនជាប់ចោទ​ចំនួន​៨​នាក់ ។

រាជធានី​ភ្នំពេញ​ ៖ ចៅក្រមជា សុខ​ហៀ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​ហឹ​ង ប៊ុ​ន​ថន ជា​តំណាង​អយ្យការ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ នេះ បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ជនជាប់ចោទ​ចំនួន​៨​នាក់ ។ ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​របស់​ជនជាប់ចោទ​៨​នាក់​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​រួមគំនិត​ក្បត់ ។

ជនជាប់ចោទ​ទាំង​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្នងការ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ក្នុង​អំឡុង​បាតុកម្ម​នា​ខែតុលា ២០១៤ ។ ក្រុម​ជន​ជាប់​ត្រូវ​បាន​អាជ្ញាធរ​​ឃាត់ខ្លួន​ក្រោម​​បទ​ចោទ​ថា ចូល​រួម​ក្នុង​សកម្មភាព​នានា​ រួម​មានការ​ដុត​ទង់ជាតិ​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ (ក្នុង​រាជធានី​ភ្នំពេញ) និង​ការ​តវ៉ា​នានា​រហូត​ដល់​មាន​ហិង្សា ។

ជនជាប់ចោទ​ត្រូវ​បាន​នាំ​ខ្លួន​ចូល​សវនាការ​កាលពី​ថ្ងៃ​ទី​៣០​ មិថុនា ២០១៥ រួម​មាន​១-​ឈ្មោះ​ឈុត ឆាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ​លី ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៣-​ឈ្មោះ​លីវ ឃី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៤-​ឈ្មោះ​ច្រាញ់ មុត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​និស្សិត​) ៥-​ឈ្មោះ​ឃុន ណា​គង់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​គ្រូបង្រៀន​) ៦-ឈ្មោះអាន ចាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៧-​ឈ្មោះ​ច័ន្ទ ស្មា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៨-​ឈ្មោះ​ឈឹ​ម ស្មា​ត់ អាយុ​៥៦​ឆ្នាំ ។

ជនជាប់ចោទ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ តាម​មាត្រ​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៤ ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត​់​​ខ្លួន​នៅ​ថ្ងៃ​២២ និង​២៣ តុលា ២០១៤ នៅ​ម្តុំ​វត្ត​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ៕