ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​សិស្សសាលា​២​នាក់​ដែល​លង់ទឹក​នៅ​ដីដុះ​ហើយ

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ពេល​នេះ​សមត្ថ​កិច្ច​បាន​ស្គាល់​អត្ត​សញ្ញា​សិស្សសាលា​២​នាក់​ដែល​បាន​លង់ទឹក​បាត់​​នៅ​រមណីយដ្ឋាន​ដី​ដុះ​ហើយ គឺ​មាន ១-​យាំង មុន្នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ​ជឹ​ម សុភា​រម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ

ខេត្តព្រៃវែង ៖​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា ពេល​នេះ​សមត្ថ​កិច្ច​បាន​ស្គាល់​អត្ត​សញ្ញា​សិស្សសាលា​២​នាក់​ដែល​បាន​លង់ទឹក​បាត់​​នៅ​រមណីយដ្ឋាន​ដី​ដុះ​ហើយ គឺ​មាន ១-​យាំង មុន្នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ​ជឹ​ម សុភា​រម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​បាយាប ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

សូម​បញ្ជាក់​ថា ក្មេង​ប្រុស​ជា​សិស្សសាលា​៤​នាក់​បាន​លក់​ទឹក​រមណីយដ្ឋាន​ដីដុះ ស្ថិត​ភូមិ​សាម​គ្គី ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ តែ​ត្រូវ​សមត្ថ​កិច្ច​ជួយ​សង្គ្រោះ​ទាន់​បាន​២​នាក់​ នៅ​សល់​២​នាក់​ទៀ​ត​បាន​លិច​បាត់​ រក​មិន​ទាន់​ឃើញ ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ៗ​សិស្សសាលា​មួយ​ក្រុម​មាន​គ្នា​៦-៧​នាក់​បាន​នាំ គ្នា​ទៅ​ងូតទឹក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ដីដុះ ខណៈ​ពេល​កំពុង​ងូតទឹក​នោះ​ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក ហើយ​បាន​ស្រែកហៅ​ឱ្យ​គេ​ជួយ ពេល​នេះ​ក្មេង​ប្រុស​ជា​មិត្តភក្តិ​៣​នាក់​ទៀត​បាន​លោត​ទៅ​ជួយ​ស្រាប់តែ​លង់ ទាំង​៤​នាក់​តែ​ម្តង ។

ភ្លាម​ៗ​នេះ​សមត្ថកិច្ច​អាវុធហត្ថ​បាន​ចុះ​ទៅ​ជួយ​ស្រង់​បាន​២​នាក់ ចំណែកឯ​២​នាក់​ទៀត​បាន​លិច​បាត់​មិនដឹង​ជា​ទៅ​ណា​ទេ ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ។