ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ញៀន​ថ្នាំ​ម្នាក់​ដុត​ផ្ទះ​ខ្លួនឯង តែ​ត្រូវ​គេ​ជួយ​ពន្លត់​ទាន់​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២​ឃាត់ខ្លួន​ ខណៈ​ពេល​ដែល​ឥ​ទ្ធ​ពល​គ្រឿងញៀ.ន​រើ​ឡើង​លែង​ដឹង​ខុស​ត្រូវ​ ហើយ​ដុត​ផ្ទះ​ខ្លួនឯង ។ ហេតុការណ៍​ដុត​ផ្ទះ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៩ មិថុនា ២០១៥

រាជធានី​ភ្នំពេញ ៖ អ្នក​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២​ឃាត់ខ្លួន​ ខណៈ​ពេល​ដែល​ឥ​ទ្ធ​ពល​គ្រឿងញៀន​រើ​ឡើង​លែង​ដឹង​ខុស​ត្រូវ​ ហើយ​ដុត​ផ្ទះ​ខ្លួនឯង ។ ហេតុការណ៍​ដុត​ផ្ទះ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៩ មិថុនា ២០១៥ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុម​ទី​២ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ពន្លត់​ទាន់ គឺ​គ្រាន់តែ​ឆេះ​អស់​ពូក ខ្នើយ ខោអាវ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ ។

ជន​ញៀន​ថ្នាំ​ដុត​ផ្ទះ​​ខ្លួន​ឯង​នេះ​​ត្រូវ​បាន​នគរបាល​ឱ្យ​ដឹង​ថា​ មានឈ្មោះ​សាន ប៊ុ​ន​ជឿន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន​កន្លែង​​កើតហេតុ​ខាងលើ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្រាប់តែ​គេ​ឃើញ​ផ្សែងហុយ​ទ្រលោម​ចេញពីផ្ទះ​ខាងលើ ។ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ​ពន្លត់​ ស្រាប់តែ​ឃើញ​ម្ចាស់ផ្ទះ​កំពុង​តែ​ដុត​ផ្ទះ​របស់​ខ្លួនឯង ហើយ​ក៏​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ ខណៈនោះ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ ហើយ​ឃាត់ខ្លួន​ជន​បង្ក​ជា​អ្នក​ដុត​ដែល​ជា​ម្ចាស់ផ្ទះ ។

នេះ​ចាត់ទុកជា​សំណាង​ល្អហើយ​​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់​ទាន់ កុំ​អី​ភ្លើង​បាន​ឆេះ​រាល​ដល់​លំនៅ​ដ្ឋា​ន​ដែល​នៅ​ក្បែរ​នោះ បង្ក​ទៅ​ជា​គ្រោះ​អគ្គិភ័យ​យ៉ាងធ្ងន់ធ្ងរ​ជា​ក់​ជា​មិន​ខាន ។

តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា បុរស​រូប​នោះ​ជា​កូនកំព្រា​ដែល​ឪពុក​-​ម្តាយ​ស្លាប់​ចោល និង​បាន​ញៀន​ថ្នាំ​ជាង​១០​ឆ្នាំ​មក​ហើយ មិន​នឹក​ស្មានថា វង្វេង​បាត់ស្មារតី​​រហូត​ដល់​ថ្នាក់​ដុត​ផ្ទះ​ខ្លួនឯង​បែប​នេះ​សោះ ។

បន្ទាប់​ពី​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នគរបាល​ប៉ុស្តិ៍​ក៏​បាន​បញ្ជូន​ជន​ញៀន​ថ្នាំ​ម្នាក់​នេះ​ទៅ​កាន់​«​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ​»  ៕