ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រុមការងារ​ផ្សព្វផ្សាយ​សេវា​ថែទាំ ព្យាបាល​អ្នក​ញៀន​គ្រឿងញៀ.ន​តាម​សហគមន៍ជាមួយ​អាជ្ញាធរ​ភូមិ​-​សង្កាត់​ក្នុង​សង្កាត់​ចោម​ចៅ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​បាន​រៀប​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រុមការងារ​ផ្សព្វផ្សាយ​សេវា​ថែទាំ ព្យាបាល​អ្នក​ញៀន​គ្រឿងញៀ.ន​តាម​សហគមន៍​ជំហាន​ទី​២​ជូន​ដល់​អាជ្ញាធរ​ភូមិ​-​សង្កាត់ និង​កម្លាំង​​សមត្ថកិច្ច​មូល​ដ្ឋាន​​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​បាន​រៀប​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រុមការងារ​ផ្សព្វផ្សាយ​សេវា​ថែទាំ ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​តាម​សហគមន៍​ជំហាន​ទី​២​ជូន​ដល់​អាជ្ញាធរ​ភូមិ​-​សង្កាត់ និង​កម្លាំង​​សមត្ថកិច្ច​មូល​ដ្ឋាន​​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ដើម្បី​ស្វែងរក​ចំណុច​ប្រឈម​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​នៅ​តាម​សហគមន៍ ។

តាម​សេ​ក្តី​រាយការណ៍​របស់​លោក​សុទ្ធ សាធ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ចោម​ចៅ​បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​២៧​ភូមិ​, ៩​សហគមន៍ គេ​បាន​រក​ឃើញ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤៥​នាក់ ក្នុង​នោះ​៣៥​នាក់​ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​​បង្ក្រាប និង​បញ្ជូន​ទៅ​អប់រំ​កែប្រែ ចំណែក​១០​នាក់​ទៀត​បញ្ជូន​ទៅ​កាន់​សេវា​ព្យាបាល តែបើ​តាម​តួលេខ​មិន​ផ្លូវការ​របស់​​អង្គការក្រៅរដ្ឋាភិបាល យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ប្រើ​គ្រឿងញៀន​ជាង​១០០​នាក់​ដែរ​ក្នុង​មូលដ្ឋាន​នេះ ។

លោក​វេជ្ជបណ្ឌិត​កែវ វិបុល អនុប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន ផ្អែក​លើ​សហគមន៍​នេះ​មាន​ន័យ​ថា ព្យាបាល​, បន្សាប និង​ថែទាំ ដោយ​ផ្អែក​លើ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ក្នុង​មូលដ្ឋាន ។

ដើម្បី​ឈាន​ទៅ​ដំណើរការ​កម្មវិធី​នេះ ក្រសួងសុខាភិបាល​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​គោល​ដៅ​​ចំនួន​២១​ទីតាំង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​មាន​មន្ទីរពេទ្យ​បង្អែក​ចំនួន​៧​ទីតាំង​, មណ្ឌល​សុខ​ភាព​ចំនួន​១៣​ទីតាំង និង​ប៉ុស្តិ៍​សុខភាព​ចំនួន​១​ទីតាំង ដែល​ទីតាំង​ទាំងនេះ​ស្ថិត​នៅ​តាម​បណ្តា​សង្កាត់​ចំនួន​២១ ក្នុង​រាជធានី​ភ្នំពេញ ដោយឡែក​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ កំណត់​យក​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ជា​គោលដៅ ។

យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ​បាន​ចាប់ផ្តើម​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៧​ខែ ដែល​ជា​លទ្ធផល​ទទួល​បាន​អ្នក​ស្ម័គ្រចិត្ត​មក​ទទួលយក​សេវា​ថែទាំ ព្យាបាល​គ្រឿ​ញៀន បាន​ចំនួន​៧៣​នាក់ ។

លោក​ឈុំ វ​ណ្ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មាន​ប្រសាសន៍​ថា គោលនយោបាយ​ថ្មី គឺ​បង្កើត​ការ​ព្យាបាល​តាម​សហគមន៍ ដែល​គេ​មើលឃើញ​ថា វា​មាន​ប្រសិទ្ធភាព​ជាង​នៅ​តាម​មណ្ឌល នេះ​ជា​បទ​ពិសោធន៍​ដែល​ពិភពលោក​រក​ឃើញ គឺ​មាន​ប្រសិទ្ធភាព​១០០% ។ ការ​ព្យាបាល​នេះ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត រក្សា​ការ​សម្ងាត់ និង​មិន​គិត​ប្រាក់​ឡើយ ។

លោក​បញ្ចា​ក់ថា ដើម្បី​ឱ្យ​អ្នក​ញៀន​គ្រឿងញៀន​ស្ម័គ្រចិត្ត​ទៅ​ទទួលយក​ការ​ថែទាំ ព្យាបាល តាម​សហគមន៍ ទាល់តែ​មាតា បិតា អាណាព្យាបាល លោកគ្រូ​ អ្នកគ្រូ និង​អាជ្ញាធរ​ភូមិ​-​សង្កាត់​មានការ​គ្រប់គ្រង​ជន​រង​គ្រោះ​បាន​ល្អ ចេះ​និយាយ​លួងលោម អប់រំ ណែនាំ និង​ពន្យល់​បែប​ណា​ឱ្យ​គេ​យល់ និង​ស្ម័គ្រចិត្ត​ទៅ​ទទួលយក​សេវា​នេះ ទើប​ទទួល​បាន​ប្រសិទ្ធភាព ៕