ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២នាក់ឆក់​កាបូប​នៅ​សង្កាត់​បឹង​កក់​២​ជិះ​គេចខ្លួនទៅ​ជាប់​អន្ទាក់ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់​២​នាក់ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ និង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​៧​ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ ​មិថុនា ​​២០១៥​នេះ នៅ​ចំណុច​ផ្លូវ​បេតុង

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរឆក់​២​នាក់ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ និង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​៧​ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៩ ​មិថុនា ​​២០១៥​នេះ នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​៨ ភូមិ​ទួល​សង្កែ សង្កាត់​សង្កែ ខណ្ឌឫស្សីកែវ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​ហើយ​ជិះ​គេចខ្លួន​។

ជនសង្ស័យ​ទាំង​២​នាក់​នោះ ​​ឈ្មោះ មុំ ឫ​ទ្ធី ហៅ​ជី អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ និង​ម្នាក់​ទៀត​ឈ្មោះ រ​ម្មណី សីហារ​ត្ន័​ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួលផ្លូវ​រថភ្លើង​ក្រុម​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​​ ចំណែក​ម្ចាស់​កាបូប​ឈ្មោះ ជិន ភ​ក្ត្រ័ ភេទ​ស្រី អាយុ​២២​ឆ្នាំ ​មាន​លំនៅ​សង្កាត់​ទួល​សង្កែ ។

តា​មន្ត្រី​នគរបាល​ខណ្ឌឫស្សីកែវ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្ចាស់​កាបូបបាន​ជិះ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿង ពណ៌​ខ្មៅ​ជាមួយ​បងប្រុស​ឈ្មោះ ជិន ទី អាយុ​២៦​ឆ្នាំ ចេញពីផ្ទះ​ក្នុង​សង្កាត់​ទួល​សង្កែ គោលបំណង​ទៅ​ហូប​បាយ​នៅ​ផ្ទះ​ម្តាយមីង​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

​នៅ​ពេល​ធ្វើ​ដំណើ​មក​ដល់​ក្បែរ​ផ្សារ​មាន់​អាំង​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ 1M-2398​មួយ​គ្រឿង មក​អែបធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​ស​ម្រ​ច​ហើយ​ព្យាយាម​​គេចខ្លួន​។

តាម​ព័ត៌មាន​ដឹង​ទៀត​ថា ខ​ណៈនោះ​ស្ត្រី​ជា​ម្ចាស់​កាបូប ​រូ​ម​ទាំង​បង​បាន​ជិះ​ម៉ូតូ​តាម​ស្រែក​ចោរ​ៗ​​ផ្អើល​ដល់​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ និង​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ ដែល​កំពុង​ជិះ​ល្បាត​ជួយ​អន្តរាគមន៍​ដេញចាប់​បាន​ទាំង​២​នាក់ ។​

នៅ​ពេល​ចាប់​ខ្លូ​ន​ត្រូវ​បាន​សមត្ថកិច្ច​ក៏ដូច​ជា​ប្រជាពលរដ្ឋ​នាំ​គ្នា វាយ​ដំ​ទ្រម​ខ្លួន​ផង​ដែរ​។​ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែប្រគល់​ទៅ​នគរបាល​ខណ្ឌទួលគោកដើម្បី​ចាត់ការ​តាម​ច្បាប់​៕​