ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​កប់ពពក១១១ជាន់​ ​​កម្ពស់៥០០ម៉ែត្រ​ ​អាចនឹងបង្ហាញរូបរាង​​នៅរាជធានី​ភ្នំពេញ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើសិនការសិក្សាទទួល​បានជោគជ័យតាមផែនការ និងបានការអនុញ្ញាតពី​សាលារាជធានីភ្នំពេញផងនោះ ​ក្រុមហ៊ុនថៃ​ប៊ុនរ៉ុងនឹង​សាង

រាជធានីភ្នំពេញ ៖ ​បើសិនការសិក្សាទទួល​បានជោគជ័យតាមផែនការ និងបានការអនុញ្ញាតពី​សាលារាជធានីភ្នំពេញផងនោះ ​ក្រុមហ៊ុនថៃ​ប៊ុនរ៉ុងនឹង​សាង​សង់​អ​គារ​កម្ពស់៥០០ម៉ែត្រ ​ស្មើនឹង១១១ជាន់​ តម្លៃជាង៣ពាន់លានដុល្លារ ដោយអាចនឹង​ចាប់ផ្តើមដំណើរ​ការសាងសង់​អំឡុងឆ្នាំ២០១៨ខាងមុខ ។

គម្រោងខាងលើនេះ ​បានត្រូវបង្ហាញឡើងនៅក្នុង​ជំនួបរវាងតំណាងក្រុមហ៊ុនថៃ​ប៊ុនរ៉ុងដែលមាន​ដៃគូវិនិយោគពីចិន​ ម៉ាកាវ និង​ហុងកុង ​ជាមួយលោក ប៉ា សុជាតិវង្ស​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ​នៅសាលប្រជុំ​សាលារាជធានីភ្នំពេញ​នាព្រឹកថ្ងៃទី៣០ ​មិថុនា ​២០១៥ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងដែរថា ​ទីតំាងដែលត្រូវសាងសង់អគារខ្ពស់កប់អាកាស​លើកដំបូងនៅកម្ពុជានេះ ​អាចនៅលើ​ដីក្រុមហ៊ុន​តាមបណ្តោយផ្លូវ​សហព័ន្ឋរុស្ស៊ី​ខាងកើតផ្សារទឹកថ្លា ​ក្បែរស្ពានអាកាស៧មករា​ និង​ នៅជ្រោយចង្វារ ៕