ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រាជធានី​ភ្នំពេញ​ដាក់​លូ​បេតុង​ប្រអប់​តាម​បណ្តោយ​ផ្លូវ​លេខ​២៤០

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្នុង​ផែនការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផ្លូវ​លេខ​១៩ ផ្លូវ​លេខ​២៤០ មហាវិថី​ព្រះ​សុធារស នៃ​តំបន់​ជុំវិញ​ព្រះ​បរមរាជវាំង សាលា​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ដាក់​បណ្តាញ​លូ​បេតុង

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្នុង​ផែនការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផ្លូវ​លេខ​១៩ ផ្លូវ​លេខ​២៤០ មហាវិថី​ព្រះ​សុធារស នៃ​តំបន់​ជុំវិញ​ព្រះ​បរមរាជវាំង សាលា​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ដាក់​បណ្តាញ​លូ​បេតុង​ប្រអប់​តាម​បណ្តោយ​ផ្លូវ​លេខ​២៤០ ទំហំ១,៥​ម៉ែត្រ​បួន​ជ្រុង​ ប្រវែង​៣៤១​ម៉ែត្រ ចាប់ពី​ចំណុច​មុខ​អតីត​រដ្ឋសភា នៃ​មហាវិថី​ព្រះ​សុធារស​រហូត​ដល់​មាត់ទន្លេ ។ បណ្តាញ​លូ​នេះ​សម្រាប់​ទទួល​តែ​ទឹក​ភ្លៀង​​បង្ហូរ​ចូល​ទន្លេ​ប៉ុណ្ណោះ ។

ជាល​ទ្ឋ​ផល​គិត​ត្រឹម​ថ្ងៃ​ទី​២៩ មិថុនា ២០១៥ សម្រេច​ដាក់​លូ​បាន​ប្រវែង​២១៥​ម៉ែត្រ លើ​ប្រវែង​សរុប​៣៤១​ម៉ែត្រ ត្រូវជា​៦៣%​នៃ​គម្រោង ។

សាលា​រាជធានី​ភ្នំពេញ ស្នើ​សុំ​ការ​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដោយ​សកម្មភាព​ការដ្ឋាន និង​ការ​ស្ទះ​ចរាចរ​លើ​កំណាត់​ផ្លូវ​ទីតាំង​ការដ្ឋាន​នេះ ៕