ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ចុះ​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់​នៅ​រដូវ​ត្រី​ពង​កូន

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ របាំង​លប​កាត់​ព្រែក​ដាក់​ចាប់​ត្រី​៧​កន្លែង និងរ​បាំងសាច់​អួន​ក្រហម​ក្រឡា​ញឹក​ប្រវែង​១១៦​ម៉ែត្រ ដែល​ជា​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នេសាទ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ របាំង​លប​កាត់​ព្រែក​ដាក់​ចាប់​ត្រី​៧​កន្លែង និងរ​បាំងសាច់​អួន​ក្រហម​ក្រឡា​ញឹក​ប្រវែង​១១៦​ម៉ែត្រ ដែល​ជា​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់​នេសាទ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះ​បង្ក្រាប​ជា​ច្រើន​ចំណុច​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ២០១៥ ។ ការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ ធ្វើ​ឡើង​ខណៈ​​ដែល​ត្រី​ចាប់ផ្តើម​ឡើង​រក​ព្រៃ​ដើម្បី​ពង​កូន​ក្នុង​រដូវ​ទឹក​ឡើង​នេះ ។

លោក​សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ​មានការ​ចូល​រូ​ម​ពី​មន្ត្រីសង្កាត់​រដ្ឋបាល​ជលផល​ពាម​ឆ្កោក សហគមន៍​នេសាទ មន្ត្រី​នគរបាល​ស្រុក យោធា​ស្រុក អាវុធហត្ថ​ស្រុក សរុប​ចំនួន​១៧​នាក់ និង​បាន​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់​ចំនួន​៣​គ្រឿង ដោយ​បាន​ធ្វើការ​បង្ក្រាប​ការ​ដាក់​របាំង​កាត់​ព្រែក​ចាប់​ត្រី​នៅ​ចំណុច​ព្រែក​ឆ្តោរ បឹង​.​ក​ផ្សោត និង​បឹង​រាំង​ឡេ​ក ក្នុង​ឃុំ​កំពង់​អូស ស្រុក​ជល​គី​រី ដែល​ជាល​ទ្ឋ​ផល​យើង​បង្ក្រាប​បាន​របាំង​ភ្ជិត​ព្រែក​ចំនួន​៧​កន្លែង របាំង​សាច់​អួន​ក្រហម​ក្រឡា​ញឹក​ចំនួន​១៨​កន្លែង ស្មើ​និង​១១៦​ម៉ែត្រ និង​របាំង​ព្រួល​ត្រែង​៣​កន្លែង ស្មើ​និង​៣៦​ម៉ែត្រ ដោយ​បាន​រើ និង​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ។ ចំពោះ​បទល្មើស​ខាងលើ​នេះ ដោយ​ជា​ករណី​លើក​ទី​១ និង​ដោយសារ​មានការ​យោគយល់​ប្រជាពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង លោក​បានឱ្យ​ម្ចាស់​ជួយ​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​រុះរើ និង​បំផ្លាញ​ចោល​ដោយ​ខ្លួនឯង និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នៃ​បទល្មើស​ខាងលើ​នេះ​ទៀត ។

លោក​នាយ​ខណ្ឌ​រដ្ឋបាល​បាន​សន្យា​ថា នឹង​បន្ត​ធ្វើការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ខាងលើ​នេះ​ជា​រៀងរាល់ថ្ងៃ នៅ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត ដើម្បី​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​ត្រី​ចូល​ពង​កូន​ក្នុង​រដូវ​ទឹក​ឡើង​នេះ ។

គួរ​រំ​ឮ​ក​ផង​ដែរ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មានការ​បង្ក្រាប​របាំង​រាំង​ភ្ជិត​ព្រែក​បិទ​ចរាចរណ៍​ត្រី​ឡើង​ពង​កូន ក្នុង​រដូវ​ទឹក​ឡើង​ដំបូង​នេះ ៕