ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​មក​ទិញ​គ្រឿង​ញៀន​ច្រើន បែក​ការណ៍​ ត្រូវ​សមត្ថកិច្ច​ក្របួចជាប់

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ដ៏​សកម្ម​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​ត្រង់​ឆ្មក់​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន ខណៈ​​កំពុង​តែ​យក​គ្រឿងញៀ.ន​ទៅ​រក្សា​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បម្រុង​យក​ទៅ​ឱ្យ​ម៉ូយ​ផ្សេង​ៗ​ទៀត​នៅ​ក្នុងភូមិ ។

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​ត្រង់​ឆ្មក់​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន ខណៈ​​កំពុង​តែ​យក​គ្រឿងញៀន​ទៅ​រក្សា​ទុក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បម្រុង​យក​ទៅ​ឱ្យ​ម៉ូយ​ផ្សេង​ៗ​ទៀត​នៅ​ក្នុងភូមិ ។ ការ​ចាប់​ឃាត់ខ្លួន​នេះ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ដីសថ្មី​ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​​ក្រៅ ខេត្ត​ប៉ៃលិន ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​រី សុ​ផាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ដីស​ថ្មី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៩​ក​ព្ចា​ប់​តូច ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​រកស៊ី​ជួញដូរ​គ្រឿងញៀន​ប្រាកដ​មែន ដោយ​ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​រស់នៅ​ក្រុងប៉ៃលិន​យក​មក​លក់​បន្ត​ជា​ច្រើន​ថ្ងៃខែ​មក​ហើយ តែ​វ​ង្វែ​ង​ដាន​សមត្ថកិច្ច​មិន​ឱ្យ​ដឹង​នោះ​ឡើយ ។ ទើប​តែ​ពេល​នេះ​ដោយសារ​មាន​អ្នក​ចូល​មក​ទិញ​ប្រើប្រាស់​ច្រើន​ពេក ក៏​បែក​ការណ៍​ ទើប​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ៕