ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង១៥ និង៣០​នាទី ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ​ឌី រ័​ត្ន​ខេ​ម​រុណ​អភិបាលរងនៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង១៥ និង៣០​នាទី ​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៥​នេះ គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ​ឌី រ័​ត្ន​ខេ​ម​រុណ​អភិបាលរងនៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​រង ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ កុ​ល បុ​ន បាន​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​លួច​បើក​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់ មួយ​កន្លែង ​នៅ​ចំណុច​ផ្ទះ​លេខ៧០១ ក្នុងភូមិ​មាន​ជ័យ​១ ក្រុម​ទី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
 
ម្ចាស់​ទីតាំង​មានឈ្មោះ លៀង ស៊ី​ម ភេទ​ស្រី អាយុ៥០​ឆ្នាំ មុខរបរ​បើក​អាជីវកម្ម​ខាងលើ ។ អាជ្ញាធរ​បន្ត​ថា ក្រោយ​ការ​ចុះ​បង្ក្រាប សមត្ថកិច្ច​បាន​ដកហូត​នូវ ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​ទូ រួម​ទាំង​កៅអី​សម្រាប់​អង្គុយ​លេង ចំនួន៨ យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌមានជ័យ រង​ចាំ​វាយ​កម្ទេច​ចោល ។ ចំណែក​ម្ចាស់ផ្ទះ​ត្រូវ​បានសមត្ថកិច្ច​យក​ទៅ​សាកសួរ​បន្ថែម ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាលស្ទឹង​មាន​ជ័យ ។
 
លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​ថ្លែង​អោយ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​បទបញ្ជា ក៏​ដូច​ជា​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ ពេជ្រ កែវ​មុនី អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ ដែល​តែងតែ​ក្រើនរំលឹក​ ដល់​មន្ត្រី​ក្រោម​ឱវាទ អោយ​យកចិត្តទុកដាក់​ខ្ពស់ ​ចំពោះ​ទីតាំង​ហ្គេ​ម​ខុសច្បាប់ ដែល​កំពុង​កើត​មាន​ក្នុង​មូលដ្ឋាន មិន​ថា ជា​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី ឬ​ចាក់សេះ ឬដាក់​កាក់​យក​លុយ​ជា​ច្រើន​ទៀត​នោះ​ទេ អោយ​តែ​កើត​មាន គឺ​ត្រូវ​តែ​បង្ក្រាប ។ ទើប​រហូត​មក​ទល់​នៅ​រសៀល​ថ្ងៃ​ទី​២៩​នេះ អាជ្ញាធរ​យើង​បាន​បើក​ការ​ស្រាវជ្រាវ ចុះធ្វើការ​បង្ក្រាប​ទីតាំង​ខាងលើ បាន​ជាក់ស្តែង​តែ​ម្តង​ទៅ ។
 
លោក​អភិបាលរង បាន​បន្ត​ទៀត​ថា ហ្គេ​ម​ទាំងនេះ គឺជា​ប្រភេទ​ហ្គេ​ម​មួយ​ដែល​យក​លុយ ទៅ​ប្តូរ​ជា​កាក​មក​វិញ ដើម្បី​លេង ហើយ​វា​គឺជា​ប្រភេទ​ហ្គេ​ម ​ដែល​ពង្វក់ស្មារតី​របស់ក្មេង​ៗ​តូច​ៗ ឬយុវជន​មួយ​ចំនួន អោយបំភ្លេច ក៏​ដូច​ជា​បោះបង់​ការ​រៀនសូត្រ​ចោល ។ ដូច្នេះ​ហើយ​ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន យើង​ត្រូវ​តែ​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​ជា​បន្ទាន់ ដោយ​យើង​មិន​បណ្តែតបណ្តោយ​អោយ​មាន​ទីតាំង​បែប​នេះ រីក​រាលដាល​កាន់តែ​ច្រើន នៅ​ក្នុងភូមិ​សាស្ត្រ​ជា​ដាច់ខាត ៕