ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ធុង​ហ្គាស​ឆេះ​តូប​លក់​ចាប់​ហួយ​អស់​៤តូប​ផ្អើលក្រុង​សៀម​រាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ តូប​លក់​ចាប់​ហួយ កំប៉ុង​ហ្គាស លក់​ឆ្នោត និង​តូប​លក់​ទូរ​ស័ព្ទ​សរុប​៤តូប​ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​ទាំង​ស្រុង​ក្នុង​ដី​ឡូ​តែ​មួយ ​​កាលពី​វេលា​ម៉ោង​១១ ​និង​៤៧​នាទីព្រឹក ​ថ្ងៃ​ទី​២៩​ មិថុនា

ខេត្តសៀមរាប ៖ តូប​លក់​ចាប់​ហួយ កំប៉ុង​ហ្គាស លក់​ឆ្នោត និង​តូប​លក់​ទូរ​ស័ព្ទ​សរុប​៤តូប​ត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​ទាំង​ស្រុង​ក្នុង​ដី​ឡូ​តែ​មួយ ​​កាលពី​វេលា​ម៉ោង​១១ ​និង​៤៧​នាទីព្រឹក ​ថ្ងៃ​ទី​២៩​ មិថុនា ស្ថិត​នៅ​ចំណុច​​​ខាងកើត​មាត់​ស្ទឹង​សៀមរាប ចំ​ពីមុខ​ផ្សារ​ពោធិ៍​លង្កា ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បង្ក​ឱ្យឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ឈុ​ល​ពេញ​ក្រុង​សៀមរាប ប៉ុន្តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ទាន់​ពេល​វេលា និង​ពុំ​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​​ទេ​។

​ប្រភព​បាន​ឱ្យ​ដឹង​ថា មូលហេតុ​នៃ​អគ្គិ​ភ័យ​នេះបណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស ។ ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​នោះ គេ​ឃើញ​មាន​វត្តមាន លោក នូ ផល្លា អភិបាលរង និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​កងកម្លាំង​សមត្ថកិច្ច​ចំរុះ​ចូលរួម​សស្រាក់សស្រាំ​ដើម្បី​ជួយ​ពន្លត់​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព            ​