ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរមើលអត់ឃើញ​ ទ្រំាមិនបានប៉ូលិស​ក្រសួងមហាផ្ទៃ​ចុះបង្ក្រាបផ្ទះ​បើកល្បែងស៊ីសង​ដុះស្លែនៅ​សង្កាត់ភ្នំពេញថ្មី ​ឃាត់ខ្លួន២៧នាក់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ អ្នកលេងល្បែងស៊ីសង២៧នាក់​ (ប្រុស១១នាក់) ​បានត្រូវប៉ូលិសក្រសួង​មហាផ្ទៃឃាត់ខ្លួន ​​ខណៈពេល​ពួកគេកំពុង​លេងបៀ-​អាប៉ោង ​។

រាជធានីភ្នំពេញ ៖​ អ្នកលេងល្បែងស៊ីសង២៧នាក់​ (ប្រុស១១នាក់) ​បានត្រូវប៉ូលិសក្រសួង​មហាផ្ទៃឃាត់ខ្លួន ​​ខណៈពេល​ពួកគេកំពុង​លេងបៀ-​អាប៉ោង ​។ ហេតុការណ៍នេះ​ បានកើតឡើង​នៅម៉ោងប្រមាណ៥ល្ងាចថ្ងៃទី​ ​២៨ មិថុនា​ ២០១៥ ​នៅផ្ទះបើកល្បែងបៀ​-អាប៉ោង​ដុះស្លែ​​មួយកន្លែងស្ថិតក្នុងភូមិពោង​ពាយ​​សង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្រ្កាប​​ដោយមិនមានការ​សហការជាមួយ​អាជ្ញាធរមូលដ្ឋាន តែ​មាន​ការចូលរួមពី​តំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញនេះ ​បានធ្វើឡើងបន្ទាប់ពី​ទីតំាងលេងល្បែងស៊ី​សងខាងលើ​ មិនត្រូវបានអាជ្ញាធរ​មូលដ្ឋាន​​យកចិត្តទុកដាក់ចុះបង្រ្កាប​ សង្ស័យដាក់ខែយកលុយ ​ទោះបីជាមានអ្នកភូមិ​រាយការណ៍​ជាច្រើនដងនោះក្តី ។

សូមបញ្ជាក់ផងដែរថា ​នៅក្នុងភូមិសាស្រ្តខណ្ឌសែន​សុខដែលមានលោក​ លី សាវ៉េត​ជាអភិបាលនេះ ទីតំាងល្បែងស៊ីសង​គ្រប់ប្រភេទបានរីកដុះដាលដូច ផ្សិតដូចជា​ល្បែងកន្ទុយលេខ​ បាញ់ត្រី ​និង​ ល្បែងភ្នាល់បាល់​តាមអនឡាញជាដើម ប៉ុន្តែគេកម្រឃើញ​អាជ្ញាធរចុះបង្រ្កាប​ ឬ​ទប់ស្កាត់នោះឡើយ ​ហើយបើ បង្រ្កាបៗដូចភ្លៀង​រលឹម និងមិនបានប៉ុន្មានថ្ងៃ​ក្រោយការបង្រ្កាប​ ទីតំាងល្បែងនោះ​បើកឡើងវិញដដែល ។

ដោយឡែកក្រៅពីកើតមាន​ល្បែងស៊ីសង ​អំពើលួចឆក់ប្លន់​នៅក្នុងអាណាចក្រខណ្ឌសែនសុខ​ក៍កើតមានច្រើនផងដែរ ​និងបានធ្វើឲ្យ​ប្រជាពលរដ្ឋក្នុង មូលដ្ឋានព្រឺខ្លួន​នោះថែមទៀត ។

ទាក់ទងទៅនឹង​បញ្ហានេះ​ កោះសន្តិភាព​មិនអាចរកការសុំអត្ថាធិប្បាយ ​ឬ បំភ្លឺបានទេពីលោក​ លី សាវ៉េត​ អភិបាលខណ្ឌសែនសុខ​ ក៍ដូចជា​មេប៉ូលិស​និង​មេ PM ខណ្ឌ ៕