ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ស្រុក​ឧដុង្គ​ឃាត់​មុខ​សញ្ញា​ចែក​ចាយ​ថ្នាំ​ញៀន​បាន​២នាក់​​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​​៖ មុខ​សញ្ញា​ប្រើ​ប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​២នាក់​ត្រូវ​នគរ​បាល​ស្រុក​ឧដុង្គ​ឃាត់​ខ្លួន​ជាបន្ត​បន្ទាប់​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ និង​ប្រើ​ប្រាស់ថ្នាំ​ញៀន​

ខេត្ត​កំពង់​ស្ពឺ​​៖ មុខ​សញ្ញា​ប្រើ​ប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​២នាក់​ត្រូវ​នគរ​បាល​ស្រុក​ឧដុង្គ​ឃាត់​ខ្លួន​ជាបន្ត​បន្ទាប់​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​ចែក​ចាយ និង​ប្រើ​ប្រាស់ថ្នាំ​ញៀន​ កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ មិថុនា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លំ​ ភូមិ​គោក​សណ្តែក ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ​។

នគរ​បាល​ស្រុក​ឧដុង្គ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួនបាន​មុន​គេ​​ឈ្មោះ​តាញ់ ប៉ុន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ក្នុង​ភូមិ​បារ៉ាយ ឃុំ​ក្រាំង​ចេក ស្រុក​ឧដុង្គ​ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថ​កិច្ច​បាន​ដក​ហូត​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​។

នគរបាល​ដដែល​បន្ត​ថា បន្ទាប់​ពី​ចាប់​បាន​ជន​សង្ស័យ​ខាង​លើ​បាន​សារភាព​ថា រូប​គេ​បាន​ទទួល​ថ្នាំ​ញៀន​ពី​ឈ្មោះ​គុល ណាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​-ឃុំ​ជាមួយ​ជនឈ្មោះ​តាញ់ ប៉ុន​​ដែរ​ សមត្ថ​កិច្ច​ក៏​ចុះ​ទៅ​ឃាត់​ឈ្មោះ​កុល​ ណាត់​ តែ​ម្តង ដោយ​ដក​ហូត​បាន​សំណល់​វេច​ខ្ចប់​ ទូរ​ស័ព្ទ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព