ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ហាងចូល​លួច​ទូរ​ស័ព្ទ​ដៃ​អស់​ជា​ច្រើន​គ្រឿង​នៅ​ក្រុង​បា​ន​លុង

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ​​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​​យីហោ ​​វី​រ៉ា ស្ថិត​នៅ​ភូមិជ័យ​ជំនះ សង្កាត់ឡា​បាន​សៀ​ក ក្រុង​បាន​លុង ត្រូវ​ចោរ​ធ្វើ​សក​ម្ម​ភាព​គាស់​ផ្នែក​ខាង​ក្រោយចូល​លួច​ទូរ​ស័ព្ទ​ស៊េរី​ទំនើប​អស់​ជា​ច្រើន​គ្រឿង​

ខេត្តរតនគិរី ៖ ​​ហាង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​​យីហោ ​​វី​រ៉ា ស្ថិត​នៅ​ភូមិជ័យ​ជំនះ សង្កាត់ឡា​បាន​សៀ​ក ក្រុង​បាន​លុង ត្រូវ​ចោរ​ធ្វើ​សក​ម្ម​ភាព​គាស់​ផ្នែក​ខាង​ក្រោយចូល​លួច​ទូរ​ស័ព្ទ​ស៊េរី​ទំនើប​អស់​ជា​ច្រើន​គ្រឿង​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី២៩ ​មិថុនា ​២០១៥ ​​។

ក្រោយ​កើតហេតុ​ សម​ត្ថិ​ច្ច​ឡា​បាន​សៀ​ក និង​​​ក្រុង​បាន​លុង​បាន​ចុះ​មក​​ត្រួតពិនិត្យ​នៅផ្ទះ​​​កើតហេតុ​ដែល​ត្រូវ​ចោរលួច​គាស់​នោះ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវ​បាន​លោក​តេ​ង សា​វុ​ធ អធិការរង​ក្រុង​បាន​លុង​ទទួល​​បន្ទុក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​លក់​ទូរ​ស័ព្ទ​ខាង​លើ​មានឈ្មោះ​​ វី​រ៉ា មុខរបរ​បើកហាង​លក់​ទូរស័ព្ទ​ដៃ ​​។

បើ​តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាពចន្លោះ​ម៉ោង៣ និង៣០នាទី​ទៅ​៤​​​ទៀប​ភ្លឺ​។  ម្ចាស់​ហាង​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ពី​សម្ភារ​ដែល​ត្រូវ​បាត់បង់​រួម​មាន ​ iPhone6 03​គ្រឿង​,​​ iphone6plus 02​គ្រឿង​,​  Samsung galaxy 6edge 02​គ្រឿង​,​ Sum Sung galaxy s6 02​គ្រឿង​,   iPad air 01​គ្រឿង​,​  iPad mini3 01​គ្រឿង​,  iPad mini1 គ្រឿង ។

ពេល​នេះ​ ជនសង្ស័យ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​​ទេ កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។ តាម​ការ​ត្រួត​ពិ​និ​តរបស់​សមត្ថកិច្ច ​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្នែក​ខាងក្រោយ​ផ្ទះ ហើយ​មាន​គ្នា​តែ​ម្នាក់​គត់​ ព្រោះ​ហាង​ទូរស័ព្ទ​ដៃ​ខាងលើ​មានកា​មេ​រ៉ា​សុវត្ថិភាព​​ចាប់​បាន​រូបភាព​ចោរ​នោះ​ផង​ដែរ​ គឺ​មាន​ពាក់​ម៉ាស់​មុខ​។ សមត្ថកិច្ច​សង្ឃឹមថា​ ជន​នេះមិន​អាច​គេចខ្លួន​បាន​យូរ​នោះ​ទេ៕