ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ឃាតករ​សម្លា.ប់​កាត់​ក្បាល​ក្នុង​ខ្ទម​ចាំ​ចំការ សង្ស័យ​រឿង​គំនុំ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ​បុរស​ម្នាក់​ឈ្មោះ អឿ​ន អុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវ​បាន​ឃាតករ​សម្លា.ប់​កាត់​ក្បាលនៅ​ក្នុង​ចម្ការ ស្ថិត​ក្នុងភូមិ​ស្វាយ​បាត ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ សង្ស័យ​ពាក់ព័ន្ធ​នឹងរឿង​គំនុំ ។

ខេត្ត​ព្រះ​វិហារ​ ៖ ​បុរស​ម្នាក់​ឈ្មោះ អឿ​ន អុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ត្រូវ​បាន​ឃាតករ​សម្លាប់​កាត់​ក្បាលនៅ​ក្នុង​ខ្ទម​ចាំចម្ការ ស្ថិត​ក្នុងភូមិ​ស្វាយ​បាត ឃុំ​រំដោះ ស្រុក​រវៀង ខេត្តព្រះវិហារ សង្ស័យ​ពាក់ព័ន្ធ​នឹង​រឿងគំនុំ ។

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​បាត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ​មិថុនា​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ អឿ​ន អុ​ន ខាងលើ​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មក​រស់នៅ ធ្វើស្រែ​ចម្ការ ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាងលើត្រូវ​បាន​ជន​ដៃដល់ប្រើ​កាំបិត​ខ្វាវកាប់សម្លាប់ និង​កាត់​ក្បាល​​ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ដេកចាំ​ចម្ការ​នៅ​ក្នុង​ខ្ទម កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ ​មិថុនា ​​២០១៥​​ បន្ទាប់​មក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ ។

សមត្ថកិច្ច​បន្ត​ថា ករណី​ឃាតកម្ម​នេះ តាម​ការ​សន្និដ្ឋាន អាច​មក​ពី​រឿង​គំនុំ ។

​សូម​បញ្ជាក់​ផង​ដែរ មក​ដល់​ពេល​នេះសមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ថ្ងៃ​ទី​២៨ ​មិថុនា ​២០១៥ ដើម្បី​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ​មិថុនា​នេះ ។ ជន​សង្ស័យ​មាន​​​ឈ្មោះ អ៊ួ ឧត្តម ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​ជាមួយ​ជន​រង​គ្រោះ និងម្នាក់​ទៀត​ឈ្មោះ ធន់ បូ​រី អាយុ​១៦​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​តាំងគោក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ​មក​ស្នាក់​បណ្តោះ​អាសន្ន និងធ្វើ​ចម្ការនៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ  ៕