កាស៊ីណូនៅស្រុកយើងទាំងតូចទាំងធំរាប់មិនអស់ទេ… សុទ្ធតែបានបង្កើតឡើងដោយច្បាប់ ។ ច្បាប់សម្រាប់កាស៊ីណូ… សុទ្ធតែបានហាមដាច់ខាតមិនឱ្យខ្មែរចូលលេងទេ… ម្ចាស់កាស៊ីណូទាំងឡាយមុននឹងបើកសុទ្ធតែធានាអះអាងគោរពនូវច្បាប់ជាដាច់ខាត ។
ប៉ុន្តែផ្ទុយទៅវិញ… កាស៊ីណូទាំងអស់មានខ្មែរចូលលេងតែទាំងអស់ហ្នឹង! សំខាន់បំផុតគឺលុយ… ឱ្យតែមានលុយ ចូលមកលេងចុះ… ឱ្យតែចូលបាន… លេងម៉ាសេរី… រឿងឈ្នះ រឿងចាញ់ លើអ្នកឯង… អញ្ជើញចូលលេងដោយសេរី… ។
នៅស្រុកយើង តើមានកាស៊ីណូណាមួយដែលហ៊ានអួតថា អត់មានខ្មែរចូលលេងដែរទេ ?… ប្រាប់ផង !
គេដឹងឮអស់ហើយថា ទីតាំងកាស៊ីណូខ្លះ ទៅរកបរទេសឯណាច្រើនមកលេង… បើគ្មានខ្មែរចូលលេងដើម្បីចាញ់ទេ… មិនរស់បានយូរទេ… បិទទ្វារច្រើនហើយ…
អារឿងច្បាប់អត់ឱ្យខ្មែរចូលលេង… ទុកម្តុំសិន… ច្បាប់វាមិនធំជាងតាប្រាក់ទេ… សម័យនេះ !
អាឡេវ
ចែករំលែកព័តមាននេះ