ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រុមព្រះ​មិនចង់ឲ្យ​មានការរឹតត្បិត​សកម្មភាព NGO

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច ​សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ ​បានមានបន្ទូលថា ​”ច្បាប់ស្តីពី​អង្គការសមាគម​​គឺគណបក្សហ្វ៊ុន​ស៊ិន​ប៉ិច​​

រាជធានីភ្នំពេញ ​៖ ព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច ​សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ឋិ ​បានមានបន្ទូលថា ​”ច្បាប់ស្តីពី​អង្គការសមាគម​​គឺគណបក្សហ្វ៊ុន​ស៊ិន​ប៉ិច​​គំាទ្រក៍មិនគំាទ្រ ​ប្រឆាំងក៍មិនប្រឆាំង​ ប៉ុន្តែជាគោលនយោបាយ​ចង់ឃើញអង្គការ​ក្រៅរដ្ឋាភិបាល​ ​(NGO) ​មានសិទ្ឋិពេញលេញ​ ​ក្នុងការធ្វើ​សកម្ម​-​ភាព​​របស់ខ្លួន” ។

ព្រះប្រធាន​ឧត្តមទីប្រឹក្សា​ព្រះមហាក្សត្រ​មានបន្ទូលខាងលើបែបនេះ​ បានធ្វើឡើងនៅប៉ុន្មាន​នាទីមុននេះ​ ក្នុងពិធីរាប់បាត្រ​​សូត្រមន្ត​ថ្វាយសម្តេចម៉ែនា​ឱកាស​​ចម្រើន​ព្រះជន្មគម្រប់៧៩​យាងចូល៨០ព្រះវស្សា​ នៅសង្កាត់ជ្រោយចង្វារ​ នាព្រឹកថ្ងៃទី១៨​ ​មិថុនា ​២០១៥ ។

ជាការកត់សម្គាល់ ​បន្ទូរបស់សម្តេច​ក្រុមព្រះខាងលើនេះដែរ ​ក៍បានកើតឡើង​បន្ទាប់ពីសេចក្តីព្រាង​ច្បាប់ស្តីពីអង្គការ​សមាគម ​បានត្រូវរាជរដ្ឋាភិបាល​ពិភាក្សាអនុម័ត​រួច​ហើយ​កាល​ពីសប្តាហ៍មុន និងបញ្ជូនបន្តទៅកាន់​រដ្ឋសភា​ដើម្បីពិភាក្សានិងអនុម័ត​ ​ខណៈពេលដែល​ក្រុមសង្គម​ស៊ីវិលមួយ​ចំនួន​មិនពេញចិត្ត​ទៅនឹងសេចក្តីព្រាងច្បាប់នេះ ៕