ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​ដល់​ពេល​ណា?

8 ឆ្នាំ មុន

នយោបាយ​សន្ទនា​រវាង​មេ​បក្ស​កាន់​អំណាច​ និង​មេ​បក្ស​ប្រឆាំង​ មើល​ពី​ដំបូង​ឃើញ​ដូច​សុខ​ស្រួល​ទៅ​ហើយ​… ​មាន​រលាក់​ខ្លះ​មែន ប៉ុន្តែ​មិនសូវ​អុកគូទ​ពេក​ទេ​កន្លង​មក ។ រលាក់​… ​មិន​រលាក់​អាស្រ័យ​បក្ស​ចាញ់​… ទៅ​ស្រុក​ក្រៅ​មេ​បក្ស​ប្រឆាំង​ប្រកាស​ថា

នយោបាយ​សន្ទនា​រវាង​មេ​បក្ស​កាន់​អំណាច​ និង​មេ​បក្ស​ប្រឆាំង​ មើល​ពី​ដំបូង​ឃើញ​ដូច​សុខ​ស្រួល​ទៅ​ហើយ​… ​មាន​រលាក់​ខ្លះ​មែន ប៉ុន្តែ​មិនសូវ​អុកគូទ​ពេក​ទេ​កន្លង​មក ។ រលាក់​… ​មិន​រលាក់​អាស្រ័យ​បក្ស​ចាញ់​… ទៅ​ស្រុក​ក្រៅ​មេ​បក្ស​ប្រឆាំង​ប្រកាស​ថា ចាញ់​មក​ពី CPP លួច​សន្លឹក​ឆ្នោត​… និង​អ្វី​ៗ​ច្រើន​ទៀត​…

ចំណែក​នៅ​ក្នុងស្រុក​ឯណេះ មេ​បក្ស​កាន់​អំណាច​ឆ្លើយ​តប​វិញ​ភ្លាម​ៗ ​ថា បើ​ចោទ​ថា​ លួច​សន្លឹក​ឆ្នោត​ហ៊ាន​ទៅ​ស្បថ​ នៅ​ព្រះ​អង្គ​ដង​កើ​ទេ ? ហ៊ាន​ទេ ?​ …​។​ល​។

មក​ដល់​ស្រុក​វិញ មេ​បក្ស​ប្រឆាំង​ឆ្លើយ​តប​វិញ​ភ្លាម​ថា មិន​ខ្លាច​ទៅ​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើ​ទេ​… ​តែ​មុន​ទៅ​ស្បថ​ឱ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​… ​ឱ្យ​ឃើញ​ស​-​ខ្មៅ​សិន​… ​ខ្លាច​អី​ទៅ​ស្បថ​…

អា​ឡេវ​គិត​ថា​…​ រឿង​ទៅ​ស្បថ​… ​រឿង​រាប់​សន្លឹក​ឆ្នោត គួរ​ឈប់​និយាយ! …​បើ​ឈ្នះ​ក៏​ឈ្នះ​ទៅ​… ​បើ​ចាញ់ហើយ! ល្មម​ឈប់​និយាយ​ទៅ!!…​ធ្វើ​ម៉េច​បើ​ម្ខាង​ចាញ់​ និង​ម្ខាង​ឈ្នះ​មែន!

ទ្រាំ​នាំ​គ្នា​ដេក​ស៊ី​ប្រាក់ខែ​សភា ​ទាំង​ជាង​១២០​នាក់​៥​ឆ្នាំ​សិន​ទៅ​… ​ចាំ​ដល់​អាណត្តិ​ក្រោយ​ចាំ​មើល មុខ​អ្នក​ឈ្នះ​ និង​មុខ​អ្នក​ចាញ់​… ​ខ្មៅ​-​ស​ប៉ុនណា ?

អា​ឡេវ​គិត​ឃើញ​ទៀត​ថា ដល់​បោះ​ឆ្នោត​លើក​ក្រោយ អ្នក​ឈ្នះ ​និង​អ្នក​ចាញ់​ គង់តែ​ដឹង​ពី​សមត្ថភាព​មិន​ខាន​… ​សុំ​ឱ្យ​អ្នក​ចាញ់​កុំ​ឡាំប៉ា !!
                      អា​ឡេវ