ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​សង្គម

8 ឆ្នាំ មុន

ក្នុង​សង្គម​យើង ជីវិត​រស់នៅ​ដែល​ភ័យ​ព្រួយ​ជាងគេ គឺ​គ្រោះថ្នាក់​ច​រាចរណ៍ ។ វា​ជា​មច្ចុរាជ​ឆក់​យក​ជីវិត​ស្រស់​ៗ​ដោយ​អត់​ដឹង​មុខ ។ មួយ​ឆ្នាំ​ឆក់​យក​ជីវិត​ជិត​២​ពាន់​នាក់​…​របួស​ពិការ​រាប់​ម៉ឺន​នាក់​…​។​ល​។

ពី​មុន​មក​គេ​និយាយ​ថា សង្គម​យើង​ភ័យ​ព្រួយ​ជាងគេ គឺ​ជំងឺអេដស៍​…​គ្រាប់​មីន​សល់​ពី​សង្គ្រាម​…​ធ្វើ​ឱ្យ​ស្លាប់​ច្រើន​ណាស់ ។

ប៉ុន្តែ​បើ​និយាយ​ឱ្យ​កាន់តែ​ឡូ​សិច​ទៀត​…​ សង្គម​យើង​ដែល​ត្រូវ​តែ​ភ័យ​ព្រួយ​ធំ​បំផុត​នោះ មិនមែន​អេ​ដស៍​…​ មិនមែន​មីន​ទេ គឺ​គ្រឿងញៀន​ឯណោះ​ទេ​ កំពុង​រាលដាល​ពី​ទីក្រុង​ដល់​ជនបទ ។ ថ្នាំ​ញៀន​កំពុង​វាយលុក​លើ​«​យុវជន​» ​ទាំង​២​ភេទ ​ស្ទើរ​សុះដី​ទៅ​ហើយ​…​​ មិនមែន​ជា​រឿង​ធម្មតា​ទេ​… ​។ កម្លាំង​ពលកម្ម​កំពុង​ពេញ​…​ ក្លាយជា​មនុស្ស​ចោលម្សៀត​… ​ក្លាយ​ជាម​នុ​ស្ស​ធ្វើ​ឱ្យ​សង្គម​វិក​វរ​…​ រស់​គ្មាន​ប្រយោជន៍​បន្តិច​ណា​សោះ​ដល់​សង្គម​…​ ទំនង​ទាល់តែ​រក​គុក​ដាក់​គ្មាន​ហើយ​មើលទៅ​…​ បើ​គ្មាន​គុក​ដាក់​…​ នោះ​ទើប​អាសន្ន​ធំ​ផ្ទុះ​ឡើង !

ទស្សនៈ​ច្រើន​ណាស់​កំពុង​បញ្ចេញ​…​ ដោយ​វាយតម្លៃ​ថា គ្រឿងញៀន​វា​ជា​ជំងឺមហារីក​របស់​សង្គម​យើង​បច្ចុប្បន​នេះ ៕
                     អា​ឡេវ