ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃ​ស្រី​គ្រប់លក្ខណ៍ គ្រាន់តែ​ជា​ព័​ត៌មាន​កញ្ឆក់​អារម្មណ៍​សំរាប់​ខ្សែភាពយន្ដប៉ុណ្ណោះ ​កោះសន្ដិភាព​មិន​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភាព​ផូរផង់​របស់​ស្ដ្រី​ខ្មែរ​ឡើយ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​កញ្ឆក់អារម្មណ៍​អស់លោក​អ្នក​អាន​ក្នុង​លេខ​ចេញផ្សាយ​ម្សិ​លមិ​ញ​ នេះ បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​នានា មានការ​ភ្ញាក់ផ្អើល​ជុំវិញ​ព័ត៌មាន “​ដេញថ្លៃស្រី​គ្រប់លក្ខណ៍​”​។
តាម​ពិត​ទៅ​សំរាប់​ជីវិតពិត​ក្នុង​សង្គម​កម្ពុជា​យើង​មិន​អាច​មានការ កើតឡើង​បែប​នេះ​ទេ ហើយ​បើ​និយាយ​ពី​ស្ដ្រី គ្រប់លក្ខណ៍​វិញវា​កាន់តែ​គ្មាន​ថែម​ទៀត ។
ប្រតិកម្ម​នានា​ជុំវិញ​ការ​ចេញផ្សាយ​លេខ​មុននេះ កោះសន្ដិភាព​សូម​ទទួលស្គាល់​ថា ដោយសារ​តែ​ខ្វះ​ការ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ប៉ុណ្ណោះ ហើយ​ក៏​សុំ​អធ្យាស្រ័យ​ផង​ដែរ ប្រសិនបើមានការ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដោយ អ​ចេតនា​បែប​ណាមួយ​នោះ​។ ព្រោះ​កោះ​សន្ដិភាព​គ្មាន​បំណង​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំលៃ​ដ៏​ល្អ​ ផូរផង់​របស់​ស្ដ្រី​ខ្មែរ​យើង​ឡើយ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​កញ្ឆក់អារម្មណ៍​អស់លោក​អ្នក​អាន​ក្នុង​លេខ​ចេញផ្សាយ​ម្សិ​លមិ​ញ​នេះ បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​នានា មានការ​ភ្ញាក់ផ្អើល​ជុំវិញ​ព័ត៌មាន “​ដេញថ្លៃស្រី​គ្រប់លក្ខណ៍​”​។ តាម​ពិត​ទៅ​សំរាប់​ជីវិតពិត​ក្នុង​សង្គម​កម្ពុជា​យើង​មិន​អាច​មានការ កើតឡើង​បែប​នេះ​ទេ ហើយ​បើ​និយាយ​ពី​ស្ដ្រី គ្រប់លក្ខណ៍​វិញវា​កាន់តែ​គ្មាន​ថែម​ទៀត ។ ប្រតិកម្ម​នានា​ជុំវិញ​ការ​ចេញផ្សាយ​លេខ​មុននេះ កោះសន្ដិភាព​សូម​ទទួលស្គាល់​ថា ដោយសារ​តែ​ខ្វះ​ការ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ប៉ុណ្ណោះ ហើយ​ក៏​សុំ​អធ្យាស្រ័យ​ផង​ដែរ ប្រសិនបើមានការ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដោយ អ​ចេតនា​បែប​ណាមួយ​នោះ​។ ព្រោះ​កោះ​សន្ដិភាព​គ្មាន​បំណង​អ្វី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំលៃ​ដ៏​ល្អ​ផូរផង់​របស់​ស្ដ្រី​ខ្មែរ​យើង​ឡើយ​។

តាម​ពិត​ការ​ដាក់​ចំណងជើង​កញ្ឆក់ អារម្មណ៍​ពី​រឿង “​ដេញថ្លៃ​ស្រី​គ្រប់លក្ខណ៍​” គឺ​គ្រាន់តែ​ជា​ឈុត​មួយ​នៃ​ខ្សែភាពយន្ដ​ដែល កំពុង​ដឹកនាំ​ថត​ដោយ​អ្នកស្រី​ពាន់ ភួង​បុ​បា្ព ប៉ុណ្ណោះ ។ ខាងក្រោម​នេះ គឺជា​ការ​ធ្វើ​អត្ថាធិ​ប្បាយ​ជា​ផ្លូវការ របស់​ផលិតករ​ដែល​ដឹកនាំ ដោយ​អ្នកស្រី​ពាន់ ភួង​បុ​បា្ព ដើម្បី​ជំ​រះ​រាល់ ការ​មន្ទិល​នានា​ដូច​ខាងក្រោម ៖

“​ដំណឹង​ពិសេស​ប្រចាំ​សហស្ស​វត្សរ៍​ថ្មី ដេញថ្លៃ​ស្រី​គ្រប់លក្ខណ៍ កញ្ញានួន នាង​លំអង ចាប់ផ្ដើម​ពី​១​លាន​ដុល្លារ​ឡើង​….” នេះ​គឺជា សាច់​រឿង​មួយ ឬ​ឈុត​មួយ​ក្នុង​ខ្សែភាពយន្ដភាគ​រឿង “​គូព្រេង​ចម្លែក​” ជា​ប្រភេទ​រឿង មនោសញ្ចេតនា​កំប្លែង ដែល​និពន្ធ​ឡើង ដោយ​អ្នកស្រី​ពាន់ ភួង​បុ​បា្ព និង​អ្នកស្រី​ប៉ុ​ល ពិសី និង​ដឹកនាំ​រឿង​ដោយ​អ្នកស្រី​ពាន់ ភួងបុ​បា្ព ។ សាច់​រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ក្នុង ទូរទស្សន៍ CTN ចាប់ពី​ខែសីហា ២០១០ នេះតទៅ ដែល​បច្ចុប្បន្ន​ផលិត​បាន​៦០​ភាគរយហើយ ។អ្នកស្រី​ពាន់ ភួង​បុ​បា្ព បានឱ្យ​ដឹង​ថា ជាគំនិត​រឿង គឺ​ចង់​ពន្លេច​ឡើង​នូវ​លក្ខណៈ សម្បត្ដិ​៨​យ៉ាង​របស់​ស្រី​គ្រប់លក្ខណ៍ ឱ្យ​យុវជន យុវនារី​សម័យ​ថ្មី​បាន​ជ្រាប និង​មាតាបិតា ក្នុង​ការ​អប់រំ​ទូន្មាន​ដល់​កូនស្រី​សម័យនេះ ។ មិន​ត្រឹមតែ​ឱ្យ​បុត្រ​ធីតា​បាន​រៀនសូត្រ​នូវ ចំណេះដឹង​ផ្នែក​សង្គម និង​វិទ្យាសាស្ដ្រ​តែ ប៉ុណ្ណោះ​ទេ ត្រូវ​ឱ្យ​បុត្រ​ធីតា​សិក្សា​បន្ថែម លើ​វិស័យ​មេផ្ទះ ការ​រៀបចំ​ថែរក្សា​កូនចៅ ចង្ក្រាន​ជើង​ឆ្នាំង ដើម្បី​ធ្វើ​ឱ្យ​គ្រួសារ​មាន សុភមង្គល​ថែម​ទៀត ។

ដំណើរ​សាច់​រឿង​នេះ​មាន​៦០​ភាគ គឺលើក​ឡើង​អំពី​គ្រួសារ​លោក​ឫ​ទ្ធី វង្ស ដែលមានកូន​ប្រុស​ពីរ​នាក់ ។ កូនប្រុស​ច្បង មិនរវល់​នឹង​សង្គម​ខាងក្រៅ ម្ង៉ៃ​ៗ​គិតតែ​ភាវនា រក្សាសីល​ទាន​។ ចំណែក​កូនប្រុស​ពៅ​ចូល​ចិត្ដសប្បាយ​លេងសើច​វក់វី​នៅ​ខាងក្រៅ​ផ្ទះ​។ ដោយ​បារម្ភ​នឹង​កូនប្រុស​ច្បង លោក​ឫ​ទ្ធី វង្ស ក៏​សំរេច​ជ្រើសរើស​ស្រី​ស្អាត​ម្នាក់​មក​ធ្វើ​ជាភរិយា​របស់​កូនប្រុស​លោក ។ តែ​ការ​ជ្រើសរើស​នោះ មិន​បាន​សំរេច​ដូច​បំណង ដោយសារ​កូនប្រុស​លោក​នៅ​តែ​មិន​អើពើ ។ គាប់ជួន​មាន​ព្រឹត្ដិការណ៍​ដ៏​ចំលែក​មួយ គឺ​គ្រួសារលោកស្រី នួន វរនាថ មានកូន​ស្រី​ល្អល្អះ មានលក្ខណៈសម្បត្ដិ​ល្អ​៨​យ៉ាង ហើយ​មាន​អ្នក​ចង់បាន​ច្រើន ដែល​សុទ្ធតែ​ជា​ត្រកូល​អភិជន​ល្អ ខ្ពង់ខ្ពស់ ។ លោកស្រី​ពិបាក​នឹង​សំរេចចិត្ដ លើក​ឱ្យ​មួយ​ណា ព្រោះ​ខ្លាច​មានការ​អាក់អន់ ស្រពន់ចិត្ដ គួប​ផ្សំ​នឹង​ការ​ឱ្យ​យោបល់​ពី​ជំនួយការ​ពិសេស​របស់​លោកស្រី លោកស្រី​ក៏​សំរេច ចិត្ដ​ដាក់​ដេញថ្លៃ​ដោយ​មាន​លក្ខខណ្ឌ​ថា អ្នកដេញ​បាន​ត្រូវ​តែ​ជា​បុរស​នៅ​លីវ និង​យក​នាង លំអង​ទៅ​ធ្វើ​ជា​ឧត្ដម​ភរិយា​តែ​មួយ​គត់ ។ ថវិកា​ដែល​បាន​មក​ពី​ការ​ដេញថ្លៃ ៥០​ភាគរយ ​លោកស្រី​នឹង​ប្រគល់​ឱ្យ​អង្គការ​មនុស្សធម៌​ជួយ​ជន​ក្រីក្រ ។ លោក​ឫ​ទ្ធី វង្ស ចាប់អារម្មណ៍​ពី​រឿង​នេះ គាត់​ក៏​សំរេចចិត្ដ​ចូលរួមដេញថ្លៃ​ក្នុង​បំណង​ឱ្យទៅ​កូនប្រុស​ច្បង​របស់​គាត់ ។

ចំណែក​សាច់​រឿង​ក៏​បត់បែន​មាន​កំប្លែង សំណើច កំសត់ ព្រាត់ប្រាស ទៅ​តាម​ការរៀបចំ​របស់​អ្នកនិពន្ធ​…​។ ដោយនៅ​ក្នុង​សាច់រឿង គឺ​មានការ​ប្រកាស​ដំណឹង​ជ្រើសរើសភរិយា ក៏​ដូច​ជា​ការ​ដាក់​ដេញថ្លៃ​ជ្រើសរើស ឧត្ដម​ស្វាមី ទើប​មានការ​សហការ​រវាង​ខ្សែភាពយន្ដ និង​កាសែត ទស្សនាវដ្ដី នេះ​ឡើង សំរាប់​បំរើ​ឱ្យ​ការ​ថត​ខ្សែភាពយន្ដ​បាន​ជោគជ័យ ។ អ្នកស្រី​ពាន់ ភួង​បុ​បា្ព សង្ឃឹមថា ឥស្សរជន និង​មហាជន​កម្ពុជា​ទាំងអស់​នឹង​យោគយល់ និង​ធ្វើការ​គាំទ្រ ដើម្បី​ជំរុញ​វិស័យ ភាពយន្ដ​ខ្មែរ​ឱ្យ​មានការ​ឈាន​ឡើង និង​រីកចំរើន​ដូច​ខ្សែភាពយន្ដ​បរទេស​ដែរ ។ រឿង “​គូព្រេង​ចម្លែក​” គឺជា​ខ្សែភាពយន្ដ កំប្លែង​មនោសញ្ចេតនា និង​ជា​ខ្សែភាពយន្ដភាគ ទី​២២​ដែល​និពន្ធ និង​ដឹកនាំ​រឿង​ដោយ អ្នកស្រីពាន់ ភួង​បុ​បា្ព និង​ត្រូវ​បញ្ចាំង​នៅ បណ្ដាញ​ស្ថានីយទូរទស្សន៍​កម្ពុជា (CTN) ។